កម្លាំងអាវុធហត្ថទាំង៤ខណ្ឌសហការគ្នាបង្ក្រាបគ្រឿងញៀននៅចំនុចផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ រឹបអូបក្រាមសថ្លា៦៩កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន ជាមុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានី ភ្នំពេញ ត្រូវកម្លាំងអាវុធហត្ថទាំង៤ខណ្ឌធ្វើការបង្ក្រាប និងឃាត់ខ្លួនកាលពីវេលា ម៉ោង១២និង១៥នាទី ថ្ងៃទី៣០កក្កដា ឆ្នាំ២០១៦ នៅចំនុចផ្ទះលេខB1 ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រតិបត្តការណ៍នេះ ដឹកនាំដោយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានី និងដោយ មានសហការជាមួយ អាវុធហត្ថ៤ខណ្ឌ មានអាវុធហត្ថដូនពេញ អាវុធហត្ថទួលគោក អាវុធហត្ថជ្រោយ ចង្វារ អាវុធហត្ថសែនសុខ។ វត្ថុតាងចាប់យកមានៈ

ក្រាមសថ្លា៦៩កញ្ចប់តូច និង៤កញ្ចប់ ជញ្ជីងសំរាប់ថ្លឹង ចំនួន០២
សោសំរាប់កាច់កម៉ូតូ ចំនួន២
ទូរស័ព្ទ ចំនួន០៧គ្រឿង
ម៉ូតូ ចំនួន០៦គ្រឿង ភាគច្រើនគ្មានស្លាកលេខ
កាបូបដាក់លុយ(ប្រុសនិងស្រី)មួយចំនួនធំ(សង្ស័យពាក់ព័ន្ធករណីចោរកម្ម)
កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនមួយចំនួន (សង្ស័យពាក់ព័ន្ធអំពើចោរកម្ម)
សំភារះសំរាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនធំ។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជ ធានីដើម្បីចាត់ការបន្តតាមនិតិវិធី។

image-379

image image image image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More