រាជរដ្ឋាភិបាលចេញអនុក្រឹត នៃការបែងចែកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ដោយយោងទៅតាម កំណើនប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅ មានចំនួនច្រើនរហូតដល់ទៅជាង១០មុឺននាក់ ស្មើនឹង៣៨ភូមិ ទូទាំងសង្កាត់ ។ ហើយដើម្បីងាយស្រួល ក្នុងការងារគ្រប់គ្រង ផ្នែករដ្ឋបាល សន្តិសុខ ទើបរាជរដ្ឋាភិបាល សម្រេចកំណែទម្រង់ បែងចែក សង្កាត់ចោមចៅ ទៅជា៣ ក្នុងនោះមានសង្កាត់ចោមចៅ១ , សង្កាត់ចោមចៅ២ , សង្កាត់ចោមចៅ៣ ។

យោងទៅតាមអនុក្រឹត នៃការបែងចែកសង្កាត់ចោមចៅ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្រេច ក្នុងមាត្រា១ ត្រូវបានបែងចែកសង្កសត់ចោមចៅ ជា៣សង្កាត់ ហើយសង្កាត់ចោមចៅ១ មាន០៨ភូមិ , សង្កាត់ចោមចៅ២ មាន១៦ភូមិ , សង្កាត់ចោមចៅ៣ មាន១៤ភូមិ ។ មាត្រ២ នៃការសម្រេច សង្កាត់ចោមចៅ ដែលមានចាស់ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក ជាសង្កាត់ចោមចៅ៣ ។ ចំណែក សង្កាត់ចោមចៅ២ ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ ។ រីឯសង្កាត់ចោមចៅ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ ។

អនុក្រឹតនៃការបែងចែកសង្កាត់ចោមចៅ ត្រូវបានឡាយព្រហស្សលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហុ៊ន សែន ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។

image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More