នារីម្នាក់ប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលដោយមិនដឹងមូលហេតុ
រាជធានីភ្នំពេញ ៖ សាកសពនារីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញចង ក នៅក្នុងបន្ទប់ផ្ទះជួលដោយមិនដឹងពីមូលហេតុបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមកចោមរោមមើល ខ្លះបញ្ចេញសំឡេងខ្សឹកខ្សួលលាយនឹងពាក្យគួអោយអាណិតដោយអ្នកខ្លះថាមិនគួរណាស្លាប់ទាំងវ័យក្មេងដូចនេះប្រភពខ្លះទៀតថាមកពីខូចចិត្តទើបគិតខ្លីយ៉ាងនេះទេដឹង ដែលហេតុការណ៏នេះបានប្រទះឃើញកាលពីវេលា៥ នឹង៤៥ នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ភូមិប៉ប្រក់ សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ ។
ប្រភពបានឲ្យ ធីអិនអិន ដឹងថា នារីរងគ្រោះមានឈ្មោះ ពោន សំអាន ភេទស្រី អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅ ឃុំជ្រៃកំពត ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ទោះយ៉ាងណាសមត្ថកិច្ចបានកំពុងតែទាក់ទងសាច់ញាតិរងគ្រោះមកទទួលសាកសព តែយ៉ាងនេះក្តៅគេនៅតែមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ។ដោយ៖ កុយ រ៉ូហ្សាន
}