ស្រាចូលខ្លួនស្រវឹង ជិះម៉ូតូដេញវាយយ៉ាងអណាធិបតេយ្យតាមដងផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់ រំទាំងសងខាង

ភ្នំពេញ៖ផឹកប៉ះស្រាកាចបង្កហឹង្សារតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ទាំងសងខាងមកធ្វើការអប់រំ។ករណីនេះកើតឡើង កាលពីម៉ោង២២និង០០នាទីយប់ថ្ងៃទី៣០កក្កដា២០១៦នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពអោយដឹងថាភាគីទី១ឈ្មោះអៀង សុធារ៉ា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរវិស្វករសំណង់ស្នាក់នៅ ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

ភាគីទី២ ឈ្មោះគីម ផ្ចង់ហ្គី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរគ្រូបង្រៀនស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីភាគីទី២បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥សេរី២០១៦ឌុបប្រពន្ធចេញមកពីផឹកស៊ីផ្ទះបងប្អូនខណះជិះមកដក់មុខបន្ទាយ៩៩ស្ថិតនៅផ្លូវ
២០០៤ ភូមិត្រពាំងល្វាសង្កាត់កាកាបស្រាប់តែភាគី។
ទី១បានជិះម៉ូតូធុនធំមួយគ្រឿងម៉ាកFZ ពណ៌ខ្មៅចេញពីហាងនៅម្តុំនោះមករកបុកម៉ូតូរបស់គាត់ពេលនោះគាត់ស្តីអោយក៍ប្រែជាទំបាស់សំដីគ្នាតែមិនធ្ងន់ធ្ងរឡើយទើបគាត់បន្តរដំណើរមកមុខទៀត
ដោយដឹកប្រពន្ធនៅពីក្រោយខណះមកដល់ចំណុចខាងលើបុរសជាភាគីទី១បានមកតាមរករឿងគាត់ទៀតដោយមានប្រតាយប្រតប់ផងគ្នាទៅវិញទៅមកផងពេលនោះសមត្ថកិច្ចឃើញក៍ឃាត់តែម្តង។

image-379

image 1 of 5,007

ចំនួនអ្នកទស្សនា
  • 0
  • 50
  • 1,653
  • 8,908,377

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More