Update: ឆរបោកម៉ូតូគេកេចខ្លួនបាន៧ថ្ងៃចូលផ្ទះវិញជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ៖បុរសម្នាក់បានធ្វើសកម្មភាពបោកម៉ូតូពីស្ត្រីម្នាក់បានរយ៉ះពេល០៧ថ្ងៃចូលផ្ទះវិញត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូឃើញប្តឹងសមត្ថកិច្ចមូលដ្ឋានអោយជួយឃាត់ខ្លួន កាលពីម៉ោង១៩ និង៣០នៅ បន្ទប់ផ្ទះជួល តាមបណ្តោយផ្លូវ៥៩៨ភូមិទំនប់ទី១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យខាងលើឈ្មោះប៉ែន ផល្លី ភេទប្រុស អាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទប់ផ្ទះជួល តាមបណ្តោយផ្លូវ៥៩៨ភូមិទំនប់ទី១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។

ចំណែកស្ត្រីដើមបណ្តឹងឈ្មោះគ្រី សុផានីអាយុ៣៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីសមបានប្រាប់ថាកាលពីម៉ោង១៦និង៤៥នាទីល្ងាចថ្ងៃទី២៣កក្កដា២០១៦មានករណីបុរសម្នាក់បានឆបោកម៉ូតូជនរងគ្រោះ ម៉ាកវ៉េវ អាល់ហ្វាសេរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BE-9969នៅចំណុចនៅផ្លូវ២៧១កែងផ្លូវ២០០៤ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខខណះដែលជនរងគ្រោះបានពឹងពាក់អោយឌុបជូនទៅមើលម្តាយមីងដែលកំពុងឈឺសម្រាកក្នុងមន្ទីពេទ្យចារីនៅខណ្ឌច្បារអំពៅខណះឌុបមកដល់ចំណុចខាងលើស្ត្រីដើមបណ្តឹងចុះទៅទិញបបរស្រាប់តែជនសង្ស័យយកម៉ូតូជិះកេចខ្លួនបាត់រហូតដល់ថ្ងៃខាងលើម្ចាស់ម៉ូតូខបានឃើញជនសង្ស័យចូលផ្ទះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែបសុខដើម្បីទទួលទោសតាមផ្លូវច្បាប់។

image-379

imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More