រថយន្ដដឹកដែកដាក់លើសចំណុះ ធ្លាក់ចូលប្រឡាយខណៈឈប់ក្បែរចិញ្ចើមផ្លូវ តែសំណាងមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់

ភ្នំពេញៈ រថយន្ដដឹកដែកដាក់លើសចំណុះ ធ្លាក់ចូលប្រឡាយខណៈឈប់ក្បែរចិញ្ចើមផ្លូវតែសំណាងមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់។ ហេតុការណ៍នេះកើឡើងកាលពីវេលាម៉ោង ៨ នឹង ៣០នាទី ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បើតាមការបញ្ជាក់ពីប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក យីឌុកពាក់ស្លាក់លេខ ភ្នំពេញៈ 3D-4514 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែខណៈ នោះក៍មានរថយន្ដកុងទីន័រ ១ គ្រឿងទៀតមិនចាំស្កាកលេខបើកបរបញ្ច្រាស់ទិសគ្នាដោយផ្លូវមានស្ថានតូចចង្អៀតរថយន្ដយីឌុកដឹកដែកបានបើកអែបចិញ្ចើមផ្លូវតែដោយជ្រុលចង្កូត ម្យ៉ាងរថយន្ដដឹកធ្ងន់បានបាក់ដីចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយតែម្ដង ចំណែកកៃកុងរថយន្ដបានដាក់មេប្រូចដោយបន្សល់តែរយន្ដបាស់ជើងឡើងលើត្រាំមនៅក្នុងទឹក។ ក្រោយពេលកើតហេតុខាងសមត្ថកិច្ចបានមកពិនិត្យដោយឃើញថាពុំមានការប៉ះពាល់ដល់សម្បត្តិសារធារណៈខាងសមត្ថកិច្ចបានអោយក្រុមហ៊ុនចាត់ចែងស្ទូចរថយន្ដយកទៅធ្វើដោយខ្លួនឯង។ ដោយ ចន្ធូ

image image image image 1 of 4,993

ចំនួនអ្នកទស្សនា
  • 0
  • 1,723
  • 2,758
  • 8,896,119

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More