កម្លាំងព្រហ្មទណ្ឌកំរិតស្រាល​ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចទាំង ៣ខណ្ឌ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៨នាក់ ករណីចោរកម្មឆក់កាបូប

 

(ភ្នំពេញ) ៖ ជនសង្ស័យ ៨នាក់ ដែលជាមុខសញ្ញាឆក់កាបូបយា៉ងសកម្មនៅក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងព្រហ្មទណ្ឌទាំង ៣ខណ្ឌ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបឈានទៅដល់ការចុះបង្ក្រាបជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់មានចំនួន ៨នាក់កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ លីហ្សា បន្ទប់លេខ១០៣ ១០៧ ១១១ និងបន្ទប់លេខ១១៤ ផ្លូវកាប្រាំ ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ដែលកំពុងជិះម៉ូតូនៅផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើតក្នុងខណ្ឌចំការមន កាលពីវេលាម៉ោង ១២និង៣៩នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយពួកគេទាំងនោះ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

 

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង ៧នាក់ ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ សុវណ្ណ ឧត្ដមរង្សី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រៀនធ្វើទូរស័ព្ទ ស្នាក់នៅខណ្ឌសែនសុខ, ទី២ ឈ្មោះ ពុទ្ធ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រៀនធ្វើទូរស័ព្ទ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ, ទី៣ ឈ្មោះ សេង សុខលាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក, ទី៤ ឈ្មោះ ហ៊ាង ម៉េងលាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិព្រែកកាបៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៥ ឈ្មោះ លី មិញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី៦ ឈ្មោះ ហួរ វណ្ឌឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិអរីយ៍ក្ស័ត្រ ខេត្តកណ្តាល, ទី៧ ឈ្មោះ ឈឹម លីមហេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងទី៨ ឈ្មោះ ម៉េង សេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានដកហូតម៉ូតូចំនួន ៥គ្រឿង ។

 

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញជនសង្ស័យទាំងនោះ ហើយម្ចាស់ផ្ទះក៏បានរត់គេចខ្លួនបាត់ ។ ហើយក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការទំនាក់ទំនងទៅ ដើម្បីអោយមកចូលរួមសហការជាមួយសមត្ថកិច្ច ប៉ុន្តែ បែបជាម្ចាស់ផ្ទះសំណាក់ទៅផឹកស្រាអោយស្រវឹងជ្រោកជ្រាំ ហើយវិញមកឡូយឡាដាក់កម្លាំងសមត្ថកិច្ចថែមទៀត ។

 

បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់ខាងលើ ព្រមទាំងម្ចាស់ផ្ទះសំណាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ដោយ៖ ស៊ុនតិច

5b0f1f0f-41f6-43f2-af96-a7523fd3a9dd 9c43f2fb-4459-472e-ade8-7c191a6efcb5 11befa50-8655-45d9-898e-e2d3a03cfacf 28b2bf17-3825-42d9-a51c-6ad9001bc064 43bfffb9-9114-4046-8046-f40ea5e7f0f8 630cb0f2-5340-4e91-b170-934fa6fb0fa9 ab65ba13-ab24-447b-b9e4-b0da27eb4e3f bdd1956d-cf1f-4f20-8ccc-f4df6af71b19 be2f585a-25bc-43ae-afdb-f0796b429968 e245149c-9013-491c-980a-9dad65565774if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More