បាត់មុខជិត១០ឆ្នាំ កីឡាករ ជា ស្រួច ប៉ះជាមួយ លោកយ៉ែម សំអូន និងកញ្ញា សូដា នីតា នៅការិយាល័យព័ត៌មានធី អិន អិន TNN
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៦នេះ ពិធីការនី កញ្ញា សូដានីតា និង លោក ញ៉ែម សំអូន រួមនិងសិល្បៈករសិល្បៈ
ការនីផ្សេងទៀត បាននាំយកថវិកាមួយចំនួន ប្រគល់ជូន លោក ជា ស្រួច កីឡាករប្រដាល់ក្បាច់គុណបុរាណខ្មែរ និងជាអតីតតួរកុនមួយរូប ដែលធ្លាក់ខ្លួនក្នុងស្ថានភាពតោកយ៉ាក។
ការប្រគល់ជូននេះបានធ្វើឡើងនៅការរិយាល័យបណ្តាញព័ត៌មានគ្រប់នាទី ធី អិន អិន TNN ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ១០១៩ ក្នុងបរិវេណស្ថានីយ៍ តេលា ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។
បើតាមអោយដឹងពីកញ្ញា សូដានីតា បានប្រាប់ ធី អិន អិន ថា គាត់ពិតជាខ្លោច ចិត្តអាណិតពេលឃើញខ្សែជីវិតរបស់លោកជា ស្រួច ធ្លាក់ក្នុងស្ថានភាព រកតែខោអាវស្លៀកពាក់មិនបាន ដូច្នេះ កញ្ញាបានជួយអំពាវនាវរកជំនួយដើម្បីជួយសំរាលការលំបាលលោកជា ស្រួចបានខ្លះ។
ខាងក្រោមជាបញ្ជីរាយនាមសប្បុរសជនដែលបានចូលរួមដល់អតីតកីឡាករប្រដាល់ដ៏ល្បីរបស់កម្ពុជាយើង៖
១ អ្នកស្រី ហាងពេជ្រ អន្តជាតិ ៥០ដុល្លារ
២ អ្នកស្រី សណ្ឋាគា ប៉ា ស៊ីហ្វិក ៥០ដុល្លារ
៣ កញ្ញា សូដានីតា រ ពិធិការនី និងតារាសំដែង ៣០ដុល្លា
៤ លោក សាន់ស៊ី តារាវិទូ ពេទ្យធ្មេញ ៤០ដុល្លារ
៥ លោក ខាត់ សម្បត្តិ កិត្យា ពិធីករទូរទ្សន៍អាស៊ីអាគ្នេយ៍ ២០ដុល្លារ
៦ លោក យ៉ែម សំអូន ពិធិករ និងតារាងសំដែង ២០ដុល្លារ
បើបងប្អូនមានបំណងចង់ចូលរួមឧបត្ថម្ភលោកជា ស្រួច សូមទំនាក់ទំនង មកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN តាមរយៈ 0963899997 / 017 987 600