ចេញពីគុកចូលគុកសង្ស័យជារឿងធម្មតា ទើបចេះតែលួចម៉ូតូគេ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយនាំយកមកកាន់នគរបាលប៉ុស្ត៏ផ្សារដេប៉ូទី១ ភ្លាមៗ ក្រោយពីជនសង្ស័យរូបនោះបានធ្វើសកម្មភាព លួចម៉ូតូគេនៅ ចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ១៨៨ កែង២២៩ ក្រុមទី២៦ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩និង៥០នាទី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ខណ:ដែលជនរងគ្រោះចតទុកចាក់សោរនៅមុខសាលាក្វាងចាវ រួចទៅជួយលក់ទឹកអំពៅប្រពន្ធនៅក្បែរនោះ ត្រូវជនសង្ស័យម្នាក់អូសម៉ូតូរបស់ខ្លួនចេញ ចម្ងាយប្រហែល១០ម៉ែត្រ តែបើកមិនបានដោយមិនឆេះ ហើយត្រូវជនរងគ្រោះស្រែក បានប្រជាពលរដ្ឋជួយចាប់បានម្នាក់។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សន រិទ្ធី ឬ ជឿនធី ហៅ ធីរឺក្លូ ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងក្នុងD.N ផ្លូវលេខ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទីលំនៅភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្តតាកែវ។ ចំណែកជនរងគ្រោះ ឈ្មោះ ហេង យុទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយការឃាត់ខ្លួនបានជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានដកហូតបានម៉ូតូ២គ្រឿងមួយគ្រឿងជារបស់ជនសង្ស័យ ម៉ាកScopy ពណ៌ស ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FK-4275 និងមួយគ្រឿងទៀតប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ1FO-2258។
ប្រភពដដែលបានបន្តអោយដឹងទៀតថា ជនសង្ស័ខាងលើ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធធនាគារច្រើនលើកមកហើយ តែនៅតែមិនរៀងចាល លុះចេញមកនៅតែប្រព្រឹត្តដដែលជាដដែល និងជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។
d.getElementsByTagName(‘head’)[0].appendChild(s);