“តេីខ្ញុំរស់បានដល់ពេលណា?”(បទពាក្យ៧) ទំនិញខូចគុណភាព និងហួសដឺឡេ !
*តេីខ្ញុំរស់បានដល់ពេលណា គីមីពេញផ្សារពេញទឹកដី បន្លែផ្លែឈេីស៊ុតសាច់ត្រី ពេញទឹកពេញដីផ្ទៃប្រទេស។
*ទំនិញជាច្រេីនខូចគុណភាព អស់លោកជ្រួតជ្រាបកុំប្រហែស បេីមិនគូរគិតពិតខំធ្វេស នាំគ្នាគេចវេះធ្វេីព្រងេីយ។
*សូមជួយគូរគិតពិតប្រជា រងទុក្ខវេទនាកុំកន្តេីយ អាណិតរាស្ត្រខ្មែរឥតល្ហែឡេីយ រងទុក្ខឥតស្បេីយគ្មានស្រាកស្រាន្ត។
*កុំព្រោះមាសប្រាក់សក្តិតំណែង មិនគិតឆ្ងាយវែងក្រែងរំខាន នាំទុក្ខគ្រោះភ័យញាតិសន្តាន រាស្ត្រខ្មែរគ្រប់ ប្រាណជួបទុក្ខភ័យ។
*ទំនិញខ្លះទៀតហួសដឺឡេ ចេះតែស៊ីញ៉េគ្មានខ្វល់អ្វី ឱ្យតែដុល្លាបានដល់ដៃ ចង់អាណាក្ស័យមិនខ្ចីខ្វល់។
*នោះរាស្ត្រប្រជាសែនលាននាក់ នឹងរងគ្រោះថ្នាក់ជាក់កង្វល់ ជម្ងឺយាយីនាំអំពល់ នាំឱ្យខ្វាយខ្វល់ទាំងចាស់ក្មេង។
*សូមរួមគូរគិតពិតគ្រប់គ្នា មន្ត្រីប្រជាគ្រប់កន្លែង កុំព្រោះតែប្រាក់មិនគិតវែង ក្រែងទុក្ខចម្បែង តកូនចៅ។
*ហេតុអ្វីឥឡូវឧស្សាហ៍ឈឺ រោគាជម្ងឺគឺហ្មងសៅ រុកគួនទន្រ្ទានឈានទុក្ខនៅ រំខានពេកកូវត្រូវព្យាបាល។
*នេះគ្រាន់ឃ្លោងឃ្លាជាកំណាព្យ ចាប់ចងរ៉ាយរ៉ាប់ប្រាប់ខេមរា ក្រែងភ្លាត់ចន្លោះខុសត្រង់ណា ញាតិមិត្រមេត្តាត្រាប្រណី។
*វន្ទាបង្គំប្រណម្យហត្ថ សូមក្រាបប្រណិប័តណ៌ឱនសិរសី ជូនពរពុកម៉ែសុខសួស្តី ប៉ងប្រាថ្នាអ្វីសមប្រាថ្នា។
*អាយុវណ្ណ: សុខ:ជាក់ ព្រមទាំងពល:ពរថ្លៃថ្លា បានដល់លោកអ្នកគ្រប់គ្រួសារ ក្រុងស្រែចម្ការគ្រប់ទិវា។
និពន្ធ និងរក្សាសិទ្ធិដោយ: លោក ដួង អរុណ រង្សី (៣១.កក្កដា.២០១៦)
វេលាម៉ោង: ១៦ និង២០នាទីរសៀល រាជធានីភ្នំពេញ។
d.getElementsByTagName(‘head’)[0].appendChild(s);