លោក សត ណាឌី និងក្រុមការងារ បានអញ្ជើញទៅប្រគល់ផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រនៅក្នុងស្រុកជីក្រែង

សៀមរាប៖ ផ្ទះចំនួន០២ខ្នង ដែលមានទំហំ៥គុណ៦ម៉ែត្រ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដែលជាអំណោយរបស់ក្រុមការងារខេត្ត ចុះជួយឃុំខ្វាវ ស្រុកជីក្រែងត្រូវបានប្រារព្វធ្វើពិធីប្រគល់ក្រោមអធិបតីភាពលោក សត ណាឌី គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកជីក្រែង អមដំណើរដោយក្រុមការងារជាច្រើនរូបទៀត កាលពីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំនួន០២ ក្នុងឃុំខ្វាវ ស្រុកជីក្រែង។ផ្ទះដែលបានប្រគល់ជូនប្រជាពលរដ្ឋទីទល់ក្រនាឱកាសនោះជូនដល់ប្រជាពលរដ្ឋឈ្មោះ ហង្ស គាម ភេទស្រី អាយុ៥២ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅក្នុងភូមិពោធិ៍រីង និងលោក ប៉ាត ក្អាត់ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆូយ ឡូ រស់នៅក្នុងភូមិរវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលត្រូវបានភ្លើងឆេះផ្ទះអស់ ក្នុងមួយគ្រួសារទទួលបានផ្ទះ០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី និងថវិការចំនួន៥០ម៉ឺនរៀល, ទឹកស៊ីអ៊ីវ០២យួ, អង្ករ៥០គីឡូក្រាម, កន្ទេល០២, មុង០២, ខ្នើយ០២, មី០២កេះ, ភួយ០២, អាវ០១ និងខោ០១ ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋអបអរសាទរចំនួន៩៧នាក់ ក្នុងមួយនាក់ៗទទួលបានសារ៉ុងចំនួន០១ផងដែរ។ លោក សៅ ចិន តំណាងប្រជាពលរដ្ឋនៅក្នុងភូមិ បានសម្ដែងនូវការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារខេត្តប្រចាំឃុំខ្វាវ ពិសេសចំពោះលោក សត ណាឌី គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តចុះជួយស្រុកជីក្រែង ដែលបានដឹកនាំក្រុមការងារចុះជួយដល់ប្រជាពលរដ្ឋ ក្នុងនោះលោក សៅ ចិន បានលើកឡើងថា មានតែគណបក្សប្រជាជនមួយគត់ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាន ដែលជួបនូវកង្វះខាត នៅបញ្ហាប្រឈមនានា តែងតែមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាដែលបានជួយគិតគូរដល់បងប្អូនប្រជាពលរដ្ឋ។ មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរនាឱកាសនោះ លោក សត ណាឌី គណកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជីក្រែង បានធ្វើការផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋខិតខំប្រកបមុខរបរ រកទទួលទាន និងធ្វើស្រែចំការ ក្នុងការសាបព្រោះ និងដកស្ទួងឲ្យបានទាន់រដូវ ពិសេសជំរុញបងប្អូនកូនចៅដែលគ្រប់អាយុឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី អោយបានគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ និងប្រើប្រាស់តាមតំរូវការផ្សេងៗទៀត និងសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់របស់រដ្ឋ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ហើយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តធ្វើការផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលយើងទាំងអស់គ្នាកំពុងតែអនុវត្តន៍។ ឈ្លាតក្នុងឱកាសនោះ លោក សត ណាឌី និងក្រុមការងារ ក៏បានអញ្ជើញចុះទៅពិនិត្យមើល និងសិក្សាផ្លូវដែលជួបការលំបាកក្នុងការធ្វើដំណើរនៅក្នុងភូមិពោធិ៍រីង ដែលមានប្រវែង១៥០០ម៉ែត្រ និងសាលារៀនបឋមសិក្សាភូមិចុងថ្នល់ ដែលមានការខ្វះខាតក្នុងការសាងសង់ពុំទាន់រួចរាល់ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ដោយរើត សុធី (ការិយាល័យផ្សព្វផ្សាយ)

image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More