លោក បុឹល កុសល អញ្ជេីញ ចូលរួមជាអធិបតិភាព ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែង ៣៨៥ម៉ែត្រ នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទន្ទឹមនឹងការរីកចំរើនរបស់ប្រទេសជាតិ នៅរាជធានីភ្នំពេញ ជាពិសេសក្នុងភូមិសាស្ត្រខណ្ឌសែនសុខតែម្តងត្រូវបានគេមើលឃើញថាជាខណ្ឌមួយដែលមានភាពលូតលាស់រីកចំរើនដែលធ្វើឲ្យខណ្ឌនេះកាន់តែមានសក្តានុពល និងការទាក់ទាញ អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋឲ្យទៅរស់នៅតំបន់នេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសផ្នែកសំណង់ផ្សេងៗ និងបូរី រីកនានាបានរីកឡើងដូចផ្សិត គួរឲ្យកត់សំគាល់ កត្តាទាំងនេះដោយសារមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំសាលាខណ្ឌមន្ត្រីក្រោមឱវ៉ាតគ្រប់លំដាប់ថ្នាក់ ការជុំរុញណែនាំពីសាលារាជធានីភ្នំពេញ និងការអនុវត្តន៏តាមគោលនយោបាយដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ
ដឹកនាំ ។
ជាក់ស្តែងកាលពីម៉ោង០៨និង៣០នាទីព្រឹថ្ងៃទី០១សីហា២០១៦នេះលោកបឹុល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានបានដឹកនាំមន្ត្រីជំនាញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែមានប្រវែង៣៨៥ម៉ែត្រទទឹង៥ម៉ែត្រនិងលូ០២ខ្សែរដែលមានប្រវែង៥៧៦ម៉ែត្រដែលមានមុខកាត់០,60ម៉ែត្រស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមសំដីលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាបានប្រាប់ថាផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុងនិងដាក់លូនាពេលខាងមុខនេះជាគំរោងរបស់សាលាសង្កាត់ទឹកថ្លាដែលបានស្នើសុំចំណែកការចំណាយជាថវិការរបស់មូលនិធិ់អភិវឌ្ឍន៍សាលាខណ្ឌសែនសុខប្រគល់ឱ្យសាលាសង្កាត់ទឹកថ្លាក្នុងឆ្នាំ២០១៦ដែលចំណាយជាថវិការអស់ចំនួន២០៥៧៥២៨០០រៀលស្ថាបនាដោយក្រុមហ៑ុន7 JDដែលមាន
លោក ហាន សុភា ជាតំណាងក្រុមហ៑ុន។

លោកអភិបាលបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូលនិងក្នុងនាមលោកផ្ទាល់សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រ
ទេសដែលនាំឲ្យមានសុខសន្តិភាពនិងមានការអភិវឌ្ឍគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើគម្រោងជាអាទិភាពគឺ ការស្ថាបនាផ្លូវនិងការដាក់លូរំដោះទឹកដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។

បន្ទាប់មកលោកអភិបាលខណ្ឌបានអញ្ជើញបើកការដ្ឋានហើយបានចុះមកពិនិត្យកន្លែងស្ថាបនាផ្លូវបេតុងនិងដាក់ប្រព័ន្ធលូតាមគម្រោងខាងលើនិងបានសុំទោសដល់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់ខាងលើផង។

ជាមួយគ្នានេះផងដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសេចក្តីត្រេកអរដែលបានឃើញអាជ្ញាធរធ្វើផ្លូវបេតុងថ្មីនិងប្រព័ន្ធលូថ្មីជូនដល់ពួកគាត់ដើម្បីរំដោះទឹកកុំអោយជនលិចនារដូវវស្សានេះ។

image

image image image image image image image image

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More