ស្ត្រីជនពិការ និងស្វាមីទទួលម៉ូតូមួយគ្រឿងពីលោក ឩកញ៉ា នី សម្បត្តិ តាមរយៈលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ដោយមេីលឃេីញពីទុក្ខលំបាក និងតម្រូវការចាំបាច់របស់មន្ត្រីក្រោមឱវាទដែលត្រូវចោរគាស់បន្ទប់យកម៉ូតូទៅបាត់កាលពីកន្លងទៅ លោក ហែម ដារិទ្ធិ បានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម ម៉ូតូដែលជាមធ្យោបាយសំខាន់សំរាប់ជិះមកបំពេញការងាររាល់ថ្ងៃ ឆេីយតបនិងការអំពាវនាវរបស់លោកអភិបាល លោក ឩកញ៉ា នី សម្បត្តិបានជួយទិញម៉ូតូWAVE ថ្មីមួយគ្រឿង។

 

ពិធីប្រគល់នេះធ្វេីឡេីងនៅក្នុងសាលាខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៦។

លោក ហែម ដារិទ្ធិបានបញ្ជាក់ថា គូស្វាមីខាងលេី ជាមន្ត្រីជាប់កិច្ច សន្យានៅសាលាខណ្ឌពោធិ៍សែនជ័យ ដែលភរិយាមានឈ្មោះ ធូ ចរិយា (ជាជនពិការ)ស្វាមីឈ្មោះ ព្រំ ណែម ស្ទាក់នៅផ្ទះជួលនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកដែរថា កាលីយប់ថ្ងៃទី ៩ខែកក្កដា ២០១៦ ចោរបានគាស់យកម៉ូតូ ដែលមានស្លាកលេខ ស្វាយរៀង 1B-9075 ពីបន្ទប់ជួលនៅទីតាំងខាងលេីទៅបាត់ដោយសុវត្ថិភាព៕

លើសពីនេះ ដែលស្ថិតក្នុងឱកាសនោះដែរ លោកឧកញ៉ា ក៏បានផ្តល់ថវិកាចំនួន ១៨០$ ជួយជីកអណ្តូងស្នប់មួយកន្លែងស្ថិតនៅវត្តអង្គនិស្យ័យ សង្កាត់ឳឡោក ដើម្បីទុកជាប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ ជាថ្មីម្តងទៀត លោក ហែម ដារិទ្ធិ ជួសមុខអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍ សែនជ័យទាំងមូល សូមប្រសិទ្ធិពរជ័យជូនលោកឧកញ៉ា និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ..

 

imageimageimageimageimageimageimagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More