អតីតមន្រ្តី​កាកបាទ​ក្រហម​ ចង ក សម្លាប់ខ្លួន សង្ស័យ​តូចចិត្តនិង​ជម្ងឺ​ប្រចាំ​កាយ​

ភ្នំពេញ៖ មន្ត្រីកាកបាទក្រហមចូលនិវត្តន៍វ័យចំណាស់ម្នាក់ ឈ្មោះ អ៊ូន ផានអាយុ70ឆ្នាំសម្រេចបចិត្តបញ្ចប់ជីវិតដោយចង ក សម្លាប់ខ្លួនខណៈដែលខ្លួនកើតមានជម្ងឺប្រចាំកាយ ច្រើនឆ្នាំមើលពុំជាអស់ជម្រើសព្យាបាលមើលថែខ្លួនសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង06និង30នាទីព្រឹកថ្ងៃទី01ខែសីហាឆ្នាំ2016ស្ថិតនៅ ផ្ទះលេខ26Aក្រុមទី05ផ្លូវបេតុងភូមិចំការឪឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ប្រភពអោយដឹងថា បុរសវ័យចាស់ជរាមានជម្ងឺប្រចាំកាយ ហើយក៏ជាមន្រ្តីកាកបាទក្រហម ចូលនិវត្តន៍មានប្រពន្ធ ឈ្មោះនួន ស៊ីណា អាយុ65ឆ្នាំមុខរបរនៅផ្ទះរស់នៅផ្ទះកើតហេតុខាងលើមានកូន03នាក់ប្រុស01នាក់ ស្រី02នាក់។
បើតាមស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថាសព្វថ្ងៃមានកូនៗ03នាក់មានប្តីប្រពន្ធទៅរស់នៅផ្ទះបែកផ្សេងៗគ្នា ។ តែនៅក្បែរផ្ទះកើតហេតុដែរ រស់នៅក្នុងផ្ទះមានគ្នា04នាក់ប្តីប្រពន្ធចៅស្រី និងក្មួយប្រុស ។

អ្នកស្រីបន្តទៀតថាប្តីរបស់គាត់មានជម្ងឺប្រចាំកាយច្រើនឆ្នាំមកហើយទឹកនោមផ្អែមក្រពះពោះវៀន ព្យាបាលពុំជាសះស្បើយតែទោះជាយ៉ាងណាក្តីក្រុមគ្រួសារនៅតែព្យាយាមថែទាំជនរងគ្រោះរហូត មិនឲ្យទៅណាធ្វើអ្វីឡើយ ។

រហូតដល់យប់មុនថ្ងៃភ្ញាក់ផ្អើលក្រុមគ្រួសាររូបគាត់និងចៅស្រីឡើងទៅសម្រាកលើផ្ទះជាន់លើ។ ចំណែកជនរងគ្រោះរួមជាមួយក្មួយប្រុសម្នាក់ទៀតនៅសម្រាកជាន់ក្រោមពុំមានអ្នកណាចាប់អារម្មណ៍លង់លក់គ្រប់គ្នាធម្មតា។លុះរហូតដល់វេលាម៉ោង06និង30នាទីព្រឹកថ្ងៃទី១01ខែសីហាឆ្នាំ2016 ជាថ្ងៃថ្មីដើមសប្តាហ៍ ហើយក៏ជាខែថ្មីផង ពេលដែលគាត់ភ្ញាក់ពីដំណេកចុះមកក្រោម ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់បាត់ជីវិតទៅហើយដោយចងខ្សែអង្រឹង ចងភ្ជាប់ជាមួយចម្រឹងបង្អួចទើបបង្កឲ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឲ្យជួយពិនិត្យមើល។
តាមការពិនិត្យជាក់ស្តែងនគរបាលជំនាញចុះធ្វើការពិនិត្យ កោសល្យវិច្ឆ័យឃើញថាពិតជាជនរងគ្រោះសម្លាប់ខ្លួនដោយចងកពិតប្រាកដមែន ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់ដែរ ទើបនគរបាល ប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីយ៍នៅផ្ទះកើតហេតុ៕

image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More