(Video) ពលរដ្ឋសប្បាយចិត្តចំពោះការផ្តេជ្ញាចិត្តរបស់អភិបាលខណ្ឌសែនសុខទើបឡើងថ្មី តែខកចិត្តនិងការអនុវត្តន៍គ្មានប្រសិទ្ធិភាព ចំពោះហ្គេមប៉ាញ់ត្រី និងអនឡាញ

ភ្នំពេញ៖ ពលរដ្ឋសំដែងក្តីរំភើប និងសាទរជាខ្លាំងក្រោយមានការផ្តេជ្ញាចិត្តរបស់លោក បុឹល កុសលអតិតក្រុមប្រឹក្សារខណ្ឌដង្កោ ទើបមកកាន់តំណែងជាអភិបាលខណ្ឌសែនសុខយ៉ាងតក់ក្រហល់កាលពីថ្មីៗនេះ។ ស្ទើតែគ្រប់កម្មវិធី លោកអភិបាលតែប្រកាសប្រាប់ប្រជាពលរដ្ឋថា លោកមកកាន់តំណែងជាអភិបាលខណ្ឌនេះ គឺមកបំរើរាស្រ្ត មិនមែនមកដើម្បីធ្វើជាចៅហ្វាយទេ ដូច្នេះរាល់បញ្ហាដែលប្រជាពលរដ្ឋលើកឡើងលោក និងព្យាយាមដោះស្រាយជូនតាមលទ្ធភាព។

 

ហើយអ្វីដែលលោក បុឹល កុសល បានផ្តេជ្ញាចិត្តលប់បំបាត់អោយអស់ពីមូលដ្ឋាននានា ក្នុងខណ្ឌសែនសុខនោះគឺល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាកន្ទុុយលេខ បៀរអាប៉ោង ជល់មាន់ ជាពិសេស ហ្គេម បាញ់ត្រី និង ហ្គេមអនឡាញជ្រកក្រោមស្លាកសញ្ញា អ៊ីនធើណេត ២៤ម៉ោង ដែលមានល្បែងភ្នាល់គ្រប់ប្រភេទ។  លោក បុឹល កុសលបានសង្កត់ធ្ងន់ថា ទោះល្បែងខាងលើមានច្បាប់ ឬគ្មានច្បាប់លោកបញ្ជាអោយបង្ក្រាបទាំងអស់។  ពលរដ្ឋលោកខំតែសំដែងក្តីត្រេកអរ តែការអនុវត្តន៍មិនចំគោលដៅ ឬមានប្រសិទ្ធិភាពសោះ ព្រោះបើខាងអាជ្ញាធរខណ្ឌបង្ក្រាបមួយទីតាំងមាន ៣ទីតាំងទៀត បានបង្កើតថ្មីក្បែររបងសាលាខណ្ឌតែខាងមន្ត្រីជំនាញ មើលមិនឃើញ។

 

បង្ក្រាបហ្គេមអនឡាញ ចុះៗ មិនចំគោលដៅជាក់លាក់ បង្ក្រាបតែទីតាំងតូចៗ ឯទីតាំងធំៗមិនហ៊ាន ទៅក្បែរ ព្រោះមន្ត្រីខណ្ឌខ្លះលាដៃទទួលលុយពីម្ចាស់ទីតាំង ចឹងហើយចេះតែចង្អុរពង្វៀងដាន។ ជាក់ស្តែងគ្រាន់តែកំណាត់ផ្លូវ ១៩៨៦ ផ្លូវ ១០១៩ ផ្លូវ ២០១១ នៅក្នុងបូរីភិភពថ្មី ផ្សារឈូកមាស និងនៅតាមបណ្តាសង្កាត់ទាំង៤ រាប់ មិនអស់ មិនដូចតួលេខ និងរបាយការណ៍ថាមានតែជាង២០កន្លែងនោះទេ។ បើនៅផ្សារទំនើបរតនាផ្លាហ្សា វិញមានច្បាប់បើក៤ ទូ លេងយ៉ាងរលូន អាជ្ញាធរមិនហ៊ានទៅក្បែរ។

 

បើសំឡឹងទៅតាបបណ្តាផ្សារនានាវិញឆ្នោតយួន បានវាយលុក និងដាក់តុកត់ដូចផ្សារត្រី ចុះឯណាទៅការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាពិបាល? មតិភាគច្រើន សួរថាពាក្យថាល្បែង ឬហ្គេមមានពាក្យថាស្របច្បាប់ដែរឬ? ឬស្របច្បាប់ សំរាប់ អ្នកមានអំណាច មានលុយធ្វើអ្វីស្រេចតែចិត្ត ហើយអាជ្ញាធរបង្ក្រាបបានតែអ្នកទន់ទាប?

13895178_1712860218974715_2739547537646835254_n11391107_551354785003117_1750965748337906853_n 11401034_551354861669776_6618245772482392517_n 13177356_581996675310192_3480892809190740189_n2f6cb27b-01dc-4940-8ad5-da9633ec622e 6f134d3e-5e1b-414d-8677-323d2b2bf0974ae5c458-87c5-46dc-a6bc-736e991726f5 a49a8205-0276-4ab3-bf36-b2e76893a915 df83943f-9b3f-4eea-a7fd-68ffe42bfcaf e5a80bba-9279-4d90-b8fe-e9899e30fc9b e8620fb6-cc59-4f3c-9f29-5f9589e5de9fif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More