អាជ្ញាធរក្រុងព្រះសីហនុ ចាប់ម្ចាស់ឡានដឹកដីធ្លាក់ប្រឡាក់លេីផ្លូវអោយលាងសំអាតវិញ និងពិន័យជាប្រាក់ ១លានរៀល

ព្រះសីហនុ៖ នាល្ងាចថ្ងៃច័ន្ទ 01 សីហា 2016 រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងមន្ទីររ៉ែ និងថាមពល បានចាប់ឡានដឹកដីការដ្ឋានចំនួន 2កន្លែង ដែលបានដឹកដីឲ្យជ្រុះ និងប្រឡាក់លើផ្លូវ។

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានបញ្ជាក់ប្រាប់ថា សាលាក្រុងមានវិធានការបានផាក់ពិន័យឡាន មួយការដ្ឋាន 1លានរៀល សរុបពីរការដ្ឋាន 2លានរៀល បង់ចូលថវិការដ្ឋ ។

លោកបន្តទៀតថា ម្ចាស់ឡានទាំងពីរការដ្ឋានត្រូវតែលាងផ្លូវឲ្យស្អាតវិញ ។

នៅថ្ងៃព្រឹក 02 កក្កដា 2016 នេះ ម្ចាស់ឡានទាំងពីរការដ្ឋានបានលាងផ្លូវស្អាតវិញហើយ ៕

 

image image image image image image image 1 of 4,994

ចំនួនអ្នកទស្សនា
  • 2
  • 1,810
  • 2,758
  • 8,896,206

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More