(Video) ទុស្សេចរន្តអគ្គិសនី ឆេះក្រុមហ៊ុនSJ ស៊ិប ភីង ខូអិលធីឌី នៅក្នុងបុរីពិភពថ្មីវត្តសំរោងអណ្តែត ផ្អើលដល់ ចៅហ្វាយខណ្ឌសែនសុខចុះទៅដល់កន្លែងកើតហេតុភ្លាមៗ

ភ្នំពេញ៖ គេសង្កេតឃើញវត្តមាន លោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខទើបឡើងថ្មីចុះទៅដល់ទី តាំងកើតហេតុភ្លាមៗក្រោយពីមានករណីទុស្សេខ្សែភ្លើងនៅស្នាក់ការក្រុម ហ៊ុនSJ ស៊ិបភីង ខូលអិលធីឌី មួយកន្លែង ស្ថិតក្នុងបុរីពិភពថ្មី ម្តុំវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបាន អគ្គីភ័យឆាបឆេះមួយឈុល ខណះពេលម្ចាស់មិននៅហើយភ្លេចបិទបារ៉ែតភ្លើង តែបានអាជ្ញាធរខណ្ឌ សែនសុខដឹកនាំផ្ទាល់ដោយលោកប៉ឹល កុសល បានដឹកនាំកម្លាំងចុះទៅ អន្តរាគមន៍ផ្ទាល់នឹងបានហៅ រថយន្តពន្លត់អគ្គីភ័យ២គ្រឿងទៅបាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៦។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញផ្សែងហុយចេញពីក្នុងផ្ទះ ល្វែងដែលជាស្នាក់ការក្រុមហ៊ុន SJ ស៊ិបភីង ខូលអិលធីឌី យ៉ាងខ្លាំង។ ឃើញដូចនោះប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ព្រោះទីតាំងឆាបឆេះខាង លើនេះមិនមានមនុស្សនៅឡើយដោយមានចាក់សោរពីក្រៅ។ រយះប្រមាណ៥នាក់អាជ្ញារខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះមក អន្តរាគមន៍នឹងហៅរថយន្តពន្លត់ អគ្គិ ភ័យ២គ្រឿងមកធ្វើការបាញ់ទឹកពន្លត់អគ្គីភ័យដែលបានឆាបឆេះផ្ទះល្វែងក្រុមហ៊ុនSJ នេះភ្លាមៗទើប អាចគ្រប់ គ្រងអណ្តាត់ភ្លើងមិនអោយឆាបឆេះរាល់ដាលដ៏ផ្ទះអ្នកជិតខាងក្បែរនោះផងដែរ។
លោក ព្រំយ័ន្ត ប្រធានការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះអគ្គិភ័យឆាប ឆេះក្រុមហ៊ុនSJ ខាងលើនេះគឺអាចមកពីការ ទុស្សេចរន្តអគ្គិសនីនៅក្នុងបន្ទប់ឡៅតឿ ដោយសារម្ចាស់ មិននៅហើយមិនបានបិទបារ៉ែតភ្លើងអោយបានស្រួលបួលទើបឆ្លង ចរន្តខ្សែភ្លើងក៏កើតជាអគ្គិភ័យឆាប ឆេះតែម្តង់។ លោកបានអោយដឹងថាអគ្គីភ័យនេះកម្លាំងលោកបាន អន្តរាគមន៍បាញ់ទឹកពន្លត់អស់រថយន្ត ពន្លត់អគ្គីភ័យតែ១គ្រឿងទេ ដោយប្រើប្រាស់ពេលពន្លត់រយះពេលកន្លះម៉ោងទើបអាចគ្រប់គ្រងភ្លើងដែរ ឆាប ឆេះបានទាំងស្រុងតែម្តង់។

image image

image image image image image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More