ចុះពិនិត្យមួយប្រាវ នៅហាងលក់កាហ្វេ ហាងលក់ទូរស័ព្ទដៃ ហាងកាត់សក់ និងផ្ទះលក់ខ្ទឹម រកឃើញ ជាជនជាតិវៀតណាមចំនួន៣២នាក់មកធ្វើការងារខុសច្បាប់នៅខណ្ឌទួលគោក

ភ្នំពេញ៖ គេពុំដឹថាជនជាតិវៀតណាមធ្លាយចេញមកតាមច្រក់ទ្វារមួយណាដែលបានឃុបឃិតគ្នាអោយ មកបំរើការងារខុសច្បាប់នៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ជាក់ស្តែងគ្រាន់តែ ចុះពិនិត្យមួយប្រាវ នៅហាងលក់កាហ្វេ ហាងលក់ទូរស័ព្ទដៃ ហាងកាត់សក់ និងផ្ទះលក់ខ្ទឹម រកឃើញជាជនជាតិ វៀតណាម ចំនួន៣២នាក់មកធ្វើការងារខុសច្បាប់ នៅខណ្ឌទួលគោ។

ការចុះពិនិត្យនេះធ្វើឡើងនៅ វេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៦ ដោយការិយា ល័យអន្តោប្រវេសន៍ រាជធានីភ្នំពេញ សហការ ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យជន បរទេស ស្ថិតនៅនៅហាងលក់កាហ្វេ ផ្ទះលេខ២២៣-២៦A- ក្នុងផ្សារនាគមាស ហាងកាត់សក់ ផ្លូវលេខ ៣៣៦ ហាងលក់ទូរស័ព្ទដៃ និងផ្ទះលក់ខ្ទឹម ផ្លូវលេខ ១៦ ផ្លូវលេខ៣៣៦ ស្ថិតនៅក្នុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញជាលទ្ធផលកម្លាំង ត្រួតពិនិត្យឃើញមានជនបរទេសជាជនជាតិវៀត ណាមចំនួន32នាក់ (ស្រី08នាក់) ស្នាក់នៅគ្មានលិខិត ស្នាម និងធ្វើការងារខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ដើម្បីបន្តនិតិវិធី ៕

image image image

image-522-768x765-1var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More