សត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និង រឹបអូសថ្នាំញៀន ០១កញ្ចប់តូច

កំពត៖ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២១ៈ០០នាទី ដោយមានការសហការនិងរាយការណ៍ផ្ទាល់ពីប្រជាពលរដ្ឋថា មានកន្លែងចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ ៣៣ ស្ថិតនៅភូមិថ្កូវ ឃំុប្ញស្សីស្រុកខាងលិច កម្លាំងនគរបាល នៃអធិការដ្ឋានគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី សឹម នៅ អធិការរង បានចុះធ្វើការរាយកម្លាំងឃ្លាំមើល ពួនស្ទាក់ និងបានឃើញសកម្មភាពជនសង្ស័យកំពុងចែកចាយគ្រឿងញៀនប្រាកដមែន ពេលនោះកម្លាំងយើងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ និង រឹបអូសបានវត្ថុតាងថ្នាំញៀន ០១កញ្ចប់តូច រួមមានឈ្មោះដូចខាងក្រោម :

១. ឈ្មោះ អឹុង លុយ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិលក ឃំុប្ញស្សីស្រុកខាងលិច ។
២. ឈ្មោះ ស៊ូ ណី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិកំពូលមាស ឃំុប្ញស្សីស្រុកខាងលិច ។
៣. ឈ្មោះ តាន់ លាង ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិលក ឃំុប្ញស្សីស្រុកខាងលិច ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More