ថវិកាសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារសពមន្រ្តីនគរបាល

សៀមរាប៖ នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ លេាកឧត្តមសេនីយត្រី តូច សាកល ស្នងការរងនគរបាលខេត្តទទួលផែនគ្រប់គ្រងធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់ លេាកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងជាប្រធានគណះកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា អមដំណើរដោយអស់លោកជានាយ នាយរងការិយាល័យបុគ្គលិក អធិការ អធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាលជាច្រើនរូបទៀត បាននាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនដល់គ្រួសារសព ដែលមានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកវរៈសេនីយ៍ត្រី ឈួយ ឈឿន ឋានៈអធិការរងនៃអធិកាដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលបានទទួលមរណះភាព កាលពីវេលាម៉េាង ២០,៣០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៨ ដេាយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះបំពេញភារកិច្ចឆែកអាវុធជាតិផ្ទុះ រក្ស សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងជន្មាយុ ៥៣ឆ្នាំ សពបានតំកល់ធ្វេីបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិដំដែកលេី ឃុំដំដែកនស្រុកសូទ្រនិគម។


ថវិកា ដែលបានប្រគល់ជូនគ្រួសារសព រួមមានថវិកាសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ចំនួន ០៦លានរៀល និងថវិកាកងកម្លាំងនគរបាលអធិការដ្ឋានស្រុកសូទ្រនិគម និងក្រុមការងារខេត្ត ចំនួន ២លាន៥៥មុឺនរៀល សរុប ៨លាន៥៥មុឺនរៀល។

ក្នុងពិធីនាឱកាសនោះ លេាកឧត្តមសេនីយ៍ត្រី តូច សាកល បានមានប្រសាសន៍ថា ជំនួសមុខឲ្យលេាកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងកងកម្លាំងនគរបាលទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសំដែងការដឹងគុណ និងសេាកស្តាយអាឡោះអាល័យជាទីបំផុត យេីងខ្ញុំទាំងអស់គ្នាចងចាំមិនភ្លេចនៅវីរភាព និងស្នាដៃរបស់លេាក កន្លងមកក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិយេីងខ្ញុំទាំងអស់គ្នា សូមបួងសួងសូមឲ្យវិញ្ញាណខ័ន្តលេាកបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡេីយ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More