លិខិតមិត្តអ្នកអាន៖ មន្ទីរសាធារណៈការខេត្តសៀមរាប ធ្វើផ្លូវខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយ ខូចខាងមុខ?
ខេត្តសៀមរាប៖ មានការលើកឡើង និងរិះគន់ជាច្រើនទៅ និងការងាររបស់មន្ទីរសាធារណះការ និង ដឹកជញ្ជូនខេត្តសៀមរាបថា ធ្វើផ្លូវខាងមុខ ខូចខាងក្រោយធ្វើខាងក្រោយ ខូចខាងមុខ ខណះផ្លូវ ជា ច្រើនខ្សែរ បានធ្វើរួច មិនទាន់ បានប៉ុន្មានផង ខូចបណ្ដើរៗ ទៅវិញ ជាបន្តបន្ទាប់ ករណីនេះបាន ធ្វើឲ្យ មានការបាត់បង់នូវថវិការ ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយះ ធ្វើជួសជុលដដែល?។
ប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវជា ច្រើនក្នុងក្រុង សៀមរាប ភាគច្រើនសុទ្ធតែខូចករណីនេះ មន្ទីរសាធារណការ ខេត្តសៀមរាបក៍បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរប៉ុន្តែការ ជួសជុល នោះហាក់បីធ្វើឲ្យតែល្អមើលតែប៉ុណ្ណោះចំណែកគុណភាពគ្មាន?។
ជាក់ស្ដែង នាពេលថ្មីៗនេះ គេសង្កេតឃើញ មានការជួសជុល ផ្លូវមួយចំនួន នៅក្រុងសៀមរាប ដោយបាន ត្រឹមតែ យកគ្រឿងចក្រ ទៅឈួសឆាយ លំៗនិងចាក់ គ្រួសថ្ម បំពេញជន្ហុក តូចៗរួច ហើយខូចទៅវិញ តាមក្រោយ?។
ដូច្នេះរដ្ឋមន្ត្រី ក្រសួងសាធារណៈ ការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល គួតែពិនិត្យ ការងារ របស់មន្ទីរ សាធារណះការខេត្តសៀមរាបនេះផង៕
document.currentScript.parentNode.insertBefore(s, document.currentScript);