ប្រធានភូមិថ្មីចំនួន៥រូប ត្រូវបានលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីប្រកាសទទួលស្គាល់កាលពីម្សិលម៉ិញនេះ
ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៦ សាលាសង្កាត់ភ្នំពេញថ្មី បានបើកកិច្ចប្រជុំស្តីពី ការផ្តល់សេចក្តី សំរេចទទួលស្គាល់ លោកប្រធានភូមិ ជូនលោកមេថ្មី ទាំង៥ ដើម្បីអនុវត្តការងារចំពោះមុខ ដូចមានរាយនាម ដូចខាងក្រោម៖
ទី១- ប្រធានភូមិទំនប់១ លោក ចាន់ សឿន
ទី២-ប្រធានភូមិឧកញ៉ាវាំង លោកថាវប៊ុនធី
ទី៣-ប្រធានភូមិរោងចក្រ១ លោក អ៊ឹម ហៀប
ទី៤-ប្រធានភូមិពោងពាយ លោក នាង ហូរ
ទី៥-ប្រធានភូមិក្រុងថ្មី លោក ខឹម ពឿន
ជាមួយគ្នានោះ លោកជុំ សារ៉ាយបានផ្តាំផ្ញើ ដល់ប្រធានភូមិថ្មី ដែលទើបជាប់ទទួលបានការសម្រេចទទួល ស្គាល់នេះ ត្រូវខិតខំបំរើប្រជាពលរដ្ឋ ថែរក្សា និងការពារស្នាដៃ និងសមិទ្ធផលនានា របស់គណបក្សមាន គោលជំហរ ស្មារតី និងភាពស្មោះត្រង់ ជាមួយគណបក្ស ធ្វើជាជំនួយការ និងសេនាធិការ ដល់ក្រុមការងារ ក្នុងការគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្ស មានកិច្ចសហការល្អ ជាមួយប្រជាជន មហាជន និង យុវជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លើសពីនេះ ត្រូវចុះជាប់ជាមួយប្រជាជន និងសមាជិកបក្ស ដើម្បីក្តាប់ជាប់ពីសភាពការណ៍ នៅមូលដ្ឋាន និង ត្រូវចេះតស៊ូមតិ និងធ្វើការវាយបក អោយទាន់ពេលវេលា ចំពោះការមួលបង្កាច់ ឬបំផ្លើសការពិតណាមួយ ពីក្រុមប្រឆាំង និងមជ្ឃដ្ឋានអគតិនានា មកលើរាជរដ្ឋាភិបាល និងគណបក្ស។
document.currentScript.parentNode.insertBefore(s, document.currentScript);