បទល្មើសព្រៃឈើកើតមានយ៉ាងអណាធិតេយ្យនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ដែនព្រៃឈើនៅតំបន់ជួរភ្នំក្រវ៉ញត្រូវបានក្រុមឈ្មួញនាំគ្នាចូលទៅកាប់ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដោយមានការឃុបឃឹតគ្នាជាប្រព័ន្នគ្មានកម្លាំងជំនាញណាហ៊ានបង្រាប់នោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា៖សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីដំបន់អភិរក្សដែនជំរកការពាសត្វព្រៃជួរភ្នំក្រវ៉ាញមានរថយន្តកូរ៉េ.រថយន្តស្ទួចនិងរថយន្តកែឆ្នៃបច្ចុប្បន្នបានបញ្ចេញសកម្មភាពដោយរលូនឆ្លងកាត់តាមស្រុកក្រវ៉ាញទៅកាន់ស្រុកបាកានដើម្បីលក់ចែកចាយតាមដេប៉ូរលក់ឈើជាច្រើនទៀត។

ប្រនៅស្រុកភ្នំក្រវ៉ាញបានបន្តទៀតថា៖ថៅកែឈើដ៏ធំជាងគេនេះឈ្មោះលោកង៉ូវទីរស់នៅស្រុកបាកានខេត្តពោធិ៍សាត់នោះតែម្តងហើយក៏ជានាក់ពូកែរត់ការបង់លុយគ្រុបសម្ថកិច្ចដែរឈរជើងនៅតាមដងផ្លូវជាពិសេសគឺកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញនេះតែម្តង។

លោកថនប៊ុនថេតជានាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវ៉ាញក៏បានបញ្ចាក់តាមទូស័ព្វកាលពីថ្ងៃល្ងាចម្សិលមិញនោះថាគាត់គ្រុបគ្រងមិនអស់នោះទេបើចង់ដឹងច្បាស់សួរទៅលោកមនោដែរជានាយសង្កាត់ទៅ.ព្រោះជាដែនរបស់គេនោះហើយ។

នៅពេលអ្នកយកព័ត៍មាននគរធ្វើការទំនាក់ទំនងទៅលោកមនោនោះវិញបែជាលោកនិយាយថា៖លោកមិនមែនជានាក់គ្រប់គ្រងនៅដំបន់នោះផងដែ។

មជ្ឈដ្ឋានទូទៅនិយាយរិះគន់ថាបើសមត្ថកិច្ចបើដៃអោយឈ្មួញកាប់ដឹកជញ្ជូនឈើថ្នូរទទួលបានលាភសការៈហើយឆ្លើយដាក់គ្នាតាមមើលទៅគាត់ប្រហែលចាំអោយប្រមុខរដ្ឋសម្ដេចតេជោហ៊ុនសែនចុះមកបង្ក្រាបដោយផ្ទាល់ហើយ។ បើតែយ៉ាងនិងព្រៃឈើកនៅជូរភ្នំក្រវ៉ាញក្នុងខេត្តពោធិ៍សាត់និងហឹនហើចនៅពេលខាងមុខនេះជាមិនខានឡើយ។

image image image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More