សមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនជនចែកចាយគ្រឿងញៀនបានចំនួន3នាក់និងថ្នាំញៀនចំនួន156កញ្ចប់

 

ភ្នំពេញៈជនសង្ស័យចំនួន3នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនខណៈពេលកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង10និង00នាទីព្រឹកថ្ងៃទី 05 ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ម្តុំរោងចក្រឆ្នាំង ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យដែលកំពុងចែកចាយនិងទិញយកប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ និងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន156កញ្ចប់តូច រួមទាំងម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខកណ្តាល1P-2243។
ជនសង្ស័យទាំង03នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើ ទី1ឈ្មោះនួន សម្ភស្ស ភេទស្រី អាយ52ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ។ទីី2ឈ្មោះ ម៉ាប់ ឃុយ ភេទប្រុស អាយុ23ឆ្នាំ ស្នាក់នៅផ្ទៈជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ជនសង្ស័យ ទី3ឈ្មោះ ខុម ដេត ភេទប្រុស អាយុ 25ឆ្នាំ ស្នាក់នៅភូមិលេខ3 ស្រុកស្វាយរលំ ខេត្តកណ្តាល។

 

សមត្ថកិច្ចបានប្រាប់អោយដឹងខណៈពេលកម្លាំង សមត្ថកិច្ចប៉ុស្តិ៌បឹងកក់2កំពុងល្បាតក្នុងមូលដ្ឋានមកដល់ចំនុចម្តំុរោងចក្រឆ្នាំងតាមបណ្តោយផ្លូវរថភ្លើងក៏ប្រ ទៈឃើញស្ត្រីសង្ស័យឈ្មោះនួន សម្ភស្សកំពុងឈរលក់ថ្នាំញៀន អោយជនសង្ស័យឈ្មោះដេតនិងឈ្មោះឃុយទើបសមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យទាំង3នាក់តែម្តងរួចសមត្ថកិច្ចធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន156កញ្ចប់តូច។

 

បច្ចប្បន្នជនសង្ស័យទាំង03នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្្ននៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីសាកសួរចំលើយកសាងសំនំុរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទៈខេង ប៊ុនធឿន

IMG-20160805-WA0107 IMG-20160805-WA0105 IMG-20160805-WA0104 IMG-20160805-WA0103

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More