ចុះរដ្ឋបាលនៅម្តុំត្រពាំងឈូក ឃាត់ខ្លួនជនសង្ស័យចែកចាយប្រើប្រាស់គ្រឿងញៀន៦នាក់
ភ្នំពេញ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ប្រតិបត្តិការណ៍នេះ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលអាជ្ញាធរខណ្ឌដឹកនាំកម្លាំងចុះពិនិត្យរដ្ឋបាល។
ប្រតិបត្តិការនេះដឹកនាំដោយលោក សាំង សុភៈរវិចិត្រ អភិបាលរងលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌដោយចូលរួមពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានតាមបញ្ជាក់លោកអភិបាល នៃគណៈអភិបាលខណ្ឌ។ ជនសង្ស័យត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌជាមួយនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត៕
} else {