ក្តិបចោរចិត្តសឿងចូលលួចលុយ១លានរៀលដល់ក្នុងផ្ទះត្រូវបានអ្នកជិតខាងចាប់អោយនគរបាលភ្នំពេញថ្មី

ភ្នំពេញ៖ យុវជនម្នាក់បានចូលធ្វើសកម្មភាពលួចលុយពីក្នុងផ្ទះប្រជាពលរដ្ឋខណៈលួចបានហើយត្រូវបានម្ចាស់ផ្ទះឃើញស្រែកចោរៗហើយត្រូវបានអ្នកជិតខាងដេញចាប់បានប្រគល់អោយសមត្ថកិច្ច។ករណីនេះបង្ករភ្ញាក់ផ្អើកាពីម៉ោង០៩និង៣០នាទីព្រឹកថ្ថៃទី០៥សីហា២០១៦នៅផ្ទះលេខ៣៤៤ផ្លូវលំភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជបសង្ស័យឈ្មោះឥដ្ឋ ស្នាល អាយុ១៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋាន ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណលតខេត្តព្រៃវែង។

ដើមបណ្តឹងឈ្មោះឈួន មៀវគួង ភេទស្រីអាយុ៣៩ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៤៤ផ្លូលំភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តាមសំដីថើមបណ្តឹងបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុម្តាយគាត់កំពុងអង្គុយរាប់លុយក្នុងផ្ទះខណះដែលភ្លេចខ្លួនស្រាប់តែជនសង្ស័យបានដើរចូលទៅហើយធ្វើសកម្មភាពលួចយកលុយមួយបាច់ស្មើ១លានរៀលដើរចេញមកក្រៅពេលនោះម្តាយគាត់ឃើញទាន់ក៍ស្រែកចោរៗហើយត្រូវបានអ្នកជិតខាងចាប់ជាប់និងបានដកហូតលុយមកវិញចំណែកជនសង្ស័យបានប្រគល់អោយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីយកទៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចលុយខាងលើពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យបានកសាងសុំនុំរឿងបន្តរនិងបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More