បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបុរី ជីប ម៉ុង CHIP MONG LAND ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ ប្រទះឃេីញបុរសម្នាក់ចងក សម្លាប់ខ្លួនក្នុងន្ទប់ទឹក នៅរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុន បុរី ជីប ម៉ុង លែន (CHIP MONG LAND)។ ហេតុការណ៍បង្កការភ្ញាក់ផ្អេីលនៅម៉ោង ៤ យប់ថ្ងៃទី ៦ សីហា ២០១៦ នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពឈ្មោះហែន ឆាង អាយុ២៣ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករក្នុងក្រុមហ៑ុនបូរីជីបម៉ុងភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមានស្រុកកំណើតកំពង់ក្របីឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះ។

តាមប្រភពព័ត៌មានឱ្យដឹងថានៅមុខកើតហេតុមានស្ត្រីម្នាក់បានដើរចូលបន្ទប់ទឹកដ្រាប់តែប្រទេះឃើញសពយុវជនខាងលើចងកសម្លាប់ខ្លួននៅមាត់ទ្វាបន្ទប់ទឹកដោយស្ថានភាពសពលត់ជង្គង់យកខ្សែរ
អង្រឹងមកចងជាប់និងឆ្អឹងដែកជំហៀងជញ្ជាំងឃើញដូចនេះទើបគាត់ប្រាប់កម្មករតៗគ្នាទើបបង្ករភ្ញាក់ផ្អើរនិងបានប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។
ប្រភពពីកម្មករបានប្រាប់ថាកាលពីល្ងាចមុនកើតហេតុឃើញបុរសដែលចងកខាងលើបានផឹកសីុជាមួយកម្មករផ្សេងទៀតដែលមានគ្នា៥ទៅ៦នាក់តែមិនបានអង្គុយផឹកជាប់ទេដោយផឹងមួយកែងដើរចេញនិងបានប្រាប់ថាចង់ចងកសម្លាប់ខ្លួនប៉ុន្តែគេមិនដឹងមូលហេតុអ្វីដែលយុវជនខាងលើចង់សម្លាប់ខ្លួនឡើយរហូតដល់ព្រឹកខាងលើទើបភ្ញាក់ផ្អើរឃើញចងកតែម្តង។

នៅព្រឹកដដែកសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យហើយបានពិនិត្យឃើញថាសពខាងលើពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែនសពបានយកមកដំកល់នៅវត្តទឹកថ្លារងចាំប្រគល់អោយក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ។

image

image image image image image image image image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More