កម្មករកម្មការនីនៅរោងចក្រកាត់ដេរស្មាតភីនៅតែបន្តដួលសន្លប់៣១នាក់

ភ្នំពេញ:កម្មករកម្មការនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ស្មាតភី ហ្គាមេនអិលធីឌីដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវលំក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខនៅតែបន្តដួលសន្លប់បន្តបន្ទាប់ទៀតរហូតដល់៣១នាកក្នុងនោះមានបុរសម្នាក់់កាលពីម៉ោង០៩ព្រឹកថ្ងៃទី០៦សីហា២០១៦នេះបន្ទាប់ពីដួលសន្លប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០១៦ មានដល់ទៅ៤០នាក់ ។

តាមសម្តីកម្មករ ដែលរត់ចេញមកក្រៅ ទាំងអារម្មណ៍ ភ័យស្លន់ បានឱ្យដឹង ជំហានដំបូងថា ខណ:ដែលកម្មករទូទាំងរោងចក្រកំពុងតែបំពេញការងារស្រាប់តែមានអាការះថប់ដង្ហើមនិងតឹងណែនដើមទ្រូងហើយក៍ ធ្វើឱ្យកម្មករក្នុងរោងចក្រ ភិត
ភ័យស្លន់ស្លោរត់ចែកជើងគ្នា បង្កឱ្យ មានអ្នកដួល
សន្លប់ ជាបន្តបន្ទាប់រហូតដល់ទៅជាង៣១នាក់ ។

ការដួលសន្លប់នេះត្រូវគេសង្ស័យថាបណ្តាលមកពីធុំក្លិនជាតិគីមីក្នុងក្រណាត់ព្រោះបើតាមការសាកសួរកម្មករបាននិយាយថាមុនដំបូងពួកគេធុំក្លិនក្រណាត់ក៏មានអការទន់ដៃទន់ជើងហើយដួលសន្លប់តែម្តងសរុបមក២ថ្ងៃជាប់គ្នានេះមានកម្មករកម្មការីជាង១០០នាក់ហើយដែលដួលសន្លប់តែអ្នកដែលធ្ងន់បានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះចំណែកអ្នកស្រាលៗទៅផ្ទះទិញថ្នាំព្យាបាលនៅបន្ទប់ជួលខ្លួនឯង។

ភ្លាមៗ ជនរងគ្រោះ ត្រូវបានតំណាង ខាងក្រុមហុ៑នដឹកតាមរថយន្តនិងអ្នកខ្លះតាមម៉ូតូរឺក៍រឺម៉កកង់បី បញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ព្រះកុសុមះភ្លាមៗនិងមានមន្ទីពេទ្យបង្អែកសែនសុខផងដែល។

បច្ចប្បន្នកម្មការនីដែលដួលសន្លប់ខាងលើកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសុមះមានចំនួន២៦នាក់ក្នុងនោះមានប្រុសម្នាក់និងនៅមន្ទីពេទ្យបង្អែកសែនសុខមានកម្មការនីកំពុងសម្រាកព្យាបាល០៥នាក់ផងដែល។

image image image image image

image image image image image image image

 d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More