ក្រុមចោរប្លន់៤នាក់ ប្រដាប់ដោយកាំភ្លើង គំរាមភ្ជង់ប្លន់យកម៉ូតូដោយមិនរំខានសមត្ថកិច្ចខណ្ឌពោធិ៍ សែនជ័យបន្តិចសោះ
ភ្នំពេញ៖ សកម្មភាពបទបទល្មើស ប្លន់យកទ្រព្យសម្បត្តិ ក្នុងរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃជាប់ៗគ្នា នេះហាក់ បីដូចជាកក្រើកឡើងវិញ បង្កឲ្យប្រជាពលរដ្ឋរងការភិតភ័យ រាល់អ្នកធ្វើដំណើរឆ្លងកាត់ទីស្ងាត់ ភ្នែកនៅ កញ្ចឹង ក ជាពិសេសទឹកដីខណ្ឌពោធិ៍សែនជ័យ ទោះជាសមត្ថកិច្ចខិតខំបង្ក្រាបបានតែមួយភ្លើងចំបើងក៍ សកម្មភាពប្លន់កើតមានមិនចេះចប់មិនចេះហើយ អស់ពីក្រុមចោរប្លន់ដោយដាវសាំម៉ូរ៉ៃ ឬ កាំបិតបុ័ងតោ កាប់ប្លន់សម្លាប់អុកឡុកតាមដងផ្លូវយ៉ាងអណាធិតេយ្យ មិនទាន់ស្ងប់បានប៉ុន្មានផង បទល្មើសថ្មីក៍លេច ចេញក្រុមចោរប្លន់ប្រដាប់អាវុធទៀត។
ជាក់ស្តែងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ មានក្រុមចោរចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង២ដើម ជិះម៉ូតូ២គ្រឿង មួយម៉ាក និច និងមួយគ្រឿងទៀតមិនចាំម៉ាកបានធ្វើសកម្ម ភាពប្លន់យកម៉ូតតូ១គ្រឿងបានដោយសុវត្តិភាពទៀត នៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរ ពីសាលាស៊ីតិចក្នុង គោល បំណងវិលត្រឡប់ទៅផ្ទះ មកដល់ចំណុចកើតហេតុស្រាប់តែមាន ម៉ូតូមួយគ្រឿងមានគ្នា២នាក់បានជិះ ម៉ូតូមួយគ្រឿងមកគៀរអោយដួល ហើយគ្នា២នាក់ទៀតជិះម៉ូតូតាមក្រោយ បានដកកាំភ្លើងភ្ជង់ គំរាមប្លន់ យកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ម៉ូតូដែលក្រុមចោរប្លន់ បានសម្រេច ជិះគេចទៅបាត់ ម៉ាក ហុនដា សេ ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4444 ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ បណ្តាលអោយសមត្ថកិច្ចមួយចំនួនឆេះដុំ។
d.getElementsByTagName(‘head’)[0].appendChild(s);