ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន រួមទាំងក្រាមសថ្លា២៣១កញ្ចប់តូច(ធំ) ត្រូវកម្លាំងអាវុធហត្ថ សហ ការជាមួយគណៈបញ្ជាការឯកភាពខណ្ឌពេញបង្ក្រាបនិងរឹបអូស

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់ត្រូវកម្លាំងអាវុធហត្ថដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយ លោក គួច ចំរើនអភិបាលខណ្ឌដូនពេញ និង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានី ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្តម សេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ចំនុចផ្ទះ លេខ១៩អា និងផ្ទះ លេខ២៥ ផ្លូវរថភ្លើង សង្កាត់ បឹងកក់២ (រោងចក្រឆ្នាំង)។
ប្រតិបត្តិការណ៍នេះ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន៥ នាក់ (ស្រី២) ដោយដកហូតវត្ថុតាងមាន៖ ក្រាមសថ្លា ចំនួន២៣១កញ្ចប់តូច(ធំ១) ម្សៅម៉ត់ពណ៏ ស ០១កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹង ចំនួន០៤គ្រឿង ម៉ូតូ ចំនួន០៥គ្រឿង សំភារះសំរាប់វេចខ្ចប់ និង សេព គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជ ធានីដើម្បីចាត់ការបន្តតាមនិតិវិធី៕

image image image image image image imageif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More