ដឹកគ្នាទៅទិញស្រាបៀរផឹក មិនទាន់បានស្គាល់ជាតិផងត្រូវជនសង្ស័យស្ទាក់វាយបែកក្បាល

ភ្នំពេញ៖ ដឹកគ្នាមកពីទិញស្រាបៀរបំរុងយកមកផឹកស្រាប់តែមាន ជនបង្ក៤នាក់ មកស្ទាក់វាយបណ្តាល រងរបួសម្នាក់ធ្ងន់ម្នាក់ស្រាល។ ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី០៦សីហា២០១៦នៅតាមបណ្តោយផ្លូវរថភ្លើងភូមិដីថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនរងគ្រោះ ឈ្មោះម៉ឺន សុវណ្ណរិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរងរបួសធ្ងន់។ ទី២ឈ្មោះស៊ឹម មករា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាប្រជាការពារភូមិស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរងរបួសស្រាល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹង ថានៅមុនកើតហេតុជនរងគ្រោះបានបើកម៉ូតូ មួយគ្រឿង ឌុបឈ្មោះសាត ចំរើន ទៅទិញបីយ៉ែរគោល បំណងយកមកផឹកខណះទិញរួចហើយជិះត្រឡប់មកវិញ ដល់មុខផ្ទះស្រាប់តែមានជនបង្ករ៤នាក់ក្នុងដៃមានដំបងនិងខ្សែរក្រវ៉ាត់មកព្រួតវាយជនរងគ្រោះពេលនោះឈ្មោះស៊ឹម មករា នៅផ្ទះក្បែរនោះ ឃើញបានចូលទៅជួយឃាត់ត្រូវបានក្រុមខាងលើវាយនិ ងខ្សែរក្រវ៉ាត់ រងរបួសយ៉ាងដំណមផងដែល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមរឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះ។

image-379

imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More