សាច់សត្វឈ្លូស ទម្ងន់07គីឡូក្រាមត្រូវបានមន្ត្រីជំនាញបង្រ្កាបបាន 

ខេត្តឧត្តរមានជ័យ៖ សាច់ឈ្លូសទម្ងន់07គីឡូក្រាមត្រូវបានមន្ត្រីអភិរក្សសហការជាមួយមន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបបានកាលពីម៉ោង10ព្រឹក នាថ្ងៃទី06 ខែសីហា ឆ្នាំ2016 បន្ទាប់ពីឈ្មួញយកមកលក់នៅផ្សារដីក្រហម ស្ថិតក្នុងភូមិថ្នល់កែង ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ តាមរបាយការណ៍របស់អង្គការអភិរក្សបានអោយដឹងថា  ឈ្មួញខាងលើឈ្មោះ សុខ ង៉ាន ភេទស្រី អាយុ34ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើតែងតែយកសាច់សត្វព្រៃមកលក់ក្នុងផ្សារខាងលើ ទើបកម្លាំងរបស់គាត់បានដាក់បណ្តាញតាមដានរហូតបង្ក្រាបបានជាក់ស្តែង ។

 

បើតាមសម្តីរបស់ស្ត្រីឈ្មោះ សុខ ង៉ាន ជាឈ្មួញលក់សាច់ឈ្លូសនេះបានអោយដឹងថា  រូបខ្លួនបានទទួលទិញពីអ្នកដើរបបាញ់ជាច្រើននាក់ដែលតែងតែលួចបបាញ់ក្នុងព្រៃ នៃតបន់ព្រៃអភិរក្សគូលេនព្រុំទេព្យ ស្ថិតក្នុងព្រុំប្រទល់ខេត្តឧត្តរមានជ័យ និងព្រះវិហារ ។

 

ទាក់ទងនិងសកម្មភាពខាងលើលោក នូវសំដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានអោយដឹងថា ចំពោះសកម្មភាពលួចបបាញ់កន្លងមក កម្លាំងបរស្ថាន កម្លាំងអង្គការអភិរក្សក៍ដូចជាកម្លាំងសមត្ថកិច្ចដែលឈរជើងការពារទប់ស្កាត់នៅតំបន់ខាងលើបានយកចិត្តទុកដាក់ជាប្រចាំ ប៉ន្តែរដោយសារកម្លាំងការពារមានចំនួនតិច ហើយព្រៃដែលអភិរក្សមានទំហំធំដែលមិនអាចការពារបានគ្រប់ជ្រុងជ្រោយនោះទេ  ប៉ុន្តែរកម្លាំងចម្រុះ ជាពិសេសកម្លាំងបរិស្ថាននិងកម្លាំងអង្គការអភិរក្សនៅតែយកចិត្តទុកដាក់និងបង្កើនការការពារអោយប្រសិទ្ធភាពជាងមុន ៕

13a150f8-5754-447f-887f-4f7134fc1d8d 35af543f-eb94-4ecd-89ec-fb13747c7990 87eb738d-82ab-48ab-b993-bbf05a6f505a 94c8e6a4-3894-4ddc-96fe-192f928476e6if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More