រថយន្ត(Toyota Prius)បើកលឿនដូចហោះបុកគោយន្តដាច់កង់បំម្រុងគេចខ្លួនតែសំណាងមិនល្អត្រូវសមត្ថកិច្ចចាប់ជាប់
កណ្តាល៖ រថយន្តតូយូតា(Toyota Prius)បើកលឿនដូចហោះបុកគោយន្តដាច់កង់ជាពីរបណ្តាលអោយបុរស់ម្នាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧នឹង៣០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ តាមកំណាត់ផ្លូព្រែកបិ ស្ថិតនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។ បើតាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះបានអោយដឹងថា ប្តីរបស់គាត់ដែលត្រូរថយន្ដតូយូតា(Toyota Prius)បុកអោយរបួសធ្ងន់នោះមានឈ្មោះ ច្រឹង រុំ អាយុ ៤៦ឆ្នាំ ជាកសិកររស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ បានបើករថយន្តគេចខ្លួនដល់ភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ប្រហែលេជាពីគីឡូដីត្រូវសមត្ថកិច្ចចាប់បាន ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញជនរងគ្រោះ បានបើកគោយន្តបញ្រ្ជាសគ្នាក្នុងទិសដៅពីកើត ទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវបានរថយន្ដតូយូតា(Toyota Prius) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-8352 ដែលបើកបរដោយឈ្មោះ ជាម ចារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ដែលស្នាក់នៅ ភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល បានបើករថយន្ដបុកពីមុខពេញមូយទំហឹងទើបបណ្តាលអោយខ្ទេចរថយន្តខាងមុខផ្នែកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ឯបុរស់ដែលបើកគោយន្ត បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យដែលនៅជិតកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្ដត្រូវបានឃាត់ខ្លួនសួរនាំ នៅននគរបាលឃុំកំពង់រាប ៕ ម៉ែន ឌី