កម្មករ-កម្មការិនីរោងចក្រកាត់ដេរ​ ឆាង​ វ៉ុយ​ នាំគ្នាធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែ

 

ភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រ ឆាង វ៉ុយ ប្រមាណជា ២១០នាក់ បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ និងទាមទារអោយថៅកែរោងចក្របើកប្រាក់ខែជូនពួកគាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងនៅផ្លូវលេខ១០៥ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកម្មករ-កម្មការិនីរោងចក្របាននិយាយប្រាប់ថា ដោយសារតែថៅកែរោងចក្រមានបំណងចង់ផ្លាស់ប្តូរទីតាំងនេះ ទៅនៅទីតាំងថ្មីមួយកន្លែងទៀត ដែលស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយថៅកែរោងចក្រខាងលើ បានដឹកយកម៉ាសីុនដេរមួយចំនួនចេញពីរោងចក្រ ដោយមិនទាន់បានបើកប្រាក់ខែខែមុនអោយពួកគាត់ ទើបពេលនេះ ពួកគាត់បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារអោយថៅកែរោងចក្របើកប្រាក់ខែជូនពួកគាត់ទាំងអស់គ្នា ។

កម្មករ-កម្មការិនីរោងចក្របានបន្តទៀត ពួកគាត់ធ្វើកូដកម្មនេះ គឺចង់អោយថៅកែរោងចក្រខាងលើ បើកប្រាក់ខែជូនពួកគាត់ ដោយសារតែថៅកែរោងចក្របានប្រាប់ពួកគាត់ថា ចាំថ្ងៃទី១០ ចាំបើកប្រាក់ខែជូនពួកគាត់ ដោយហេតុនេះហើយ ទើបធ្វើអោយពួកគាត់មានការព្រួយបារម្ភជាខ្លាំង ដោយសារតែនៅក្នុងរោងចក្រនេះ ថៅកែបានដឹកយកម៉ាសីុនដេរប្រហែលជា ៨០%ហើយ ទើបពួកគាត់មិនជឿទុក្ខ ហើយខ្លាច ។

ក្រោយមក សហជីពសម្លេងយុវជនខ្មែរ និងសហជីពសិទ្ធិប្រយោជន៍កម្មករ បានសុំអោយថៅកែរោងចក្របញ្ជាក់អោយបានច្បាស់ជូនកម្មករ-កម្មការិនីក្នុងករណីរោងចក្របិទទ្វារ រឺក៏ឈប់ដំណើរការ សុំអោយខាងរោងចក្រទូទាត់បើកប្រាក់ខែជូនកម្មករ-កម្មការិនីអោយសុំស្របទៅតាមច្បាប់ការងារ ៕ដោយ៖ ស៊ុនតិច

IMG-20160808-WA0134 IMG-20160808-WA0132 IMG-20160808-WA0131 IMG-20160808-WA0129 IMG-20160808-WA0126}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More