ជនសង្ស័យ២នាក់និងក្រាមសថ្លា១កញ្ចប់ថង់តូចត្រូវនគរបាលទឺកថ្លាឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាដឹកនាំដោយលោក សុខ សុផល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់់ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា០១កូនកញ្ចប់តូចកាលពី១៦និង៣០នាទីរសៀលថ្ងៃទី០៨សីហា ២០១៦ នៅផ្លូវ២៧១ភូមិបូរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យ១ឈ្មោះវ៉ាន់ វង្ស អាយុ១៧ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមានស្រុកកំណើរភូមិមីុពីងពង់ឃុំដំណាក់ស្រុកឧត្តុងខេត្តកំពង់ស្ពឺ។ទី២ឈ្មោះសូរ វិសាអាយុ២២ឆ្នាំមុខរបរបើកបរស្នាក់នៅភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមានស្រុកកំណើរភូមិតាខេឃុំ មឺុនជ័យស្រុករំដួលខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនទាំង០២នាក់ខាងលើខណះដែលកម្លាំងអត្តរាគមន៍ក្រុងសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យនិងល្បាតនៅចំណុចខាងលើបាន ជួបជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSXពណ៌សឆ្នូតក្រហមអត់មានស្លាកលេខអត់កញ្ចក់ត្រឹមត្រូវក៍ហៅឈប់ត្រួតពិនិត្យឃើញមានថ្នាំញៀន១កូនថង់តូចឃាប់ខ្លួនឈ្មោះ វ៉ាន់ វង្ស ក៍ឃាត់យកមកប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាថ្នាំញៀនខាងលើជារបស់ខ្លួនមែនដោយពួកខ្លួនទិញគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។
ក្រោយពីធ្វើការសាកសួរចប់ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី។
d.getElementsByTagName(‘head’)[0].appendChild(s);