វាយគេហើយគំរាមអោយជនរងគ្រោះទៅប្តឹងទៀត នគរបាលប៉ុស្តិ៏ទឹកថ្លាចាត់ការបានទេ?
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានមិត្តភ័ក្រដឹកមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីដាក់ពាក្យប្តឹងក្រោយពីមានបុរសម្នាក់វាយគាត់បែកមុខ។ ហេតុការណ៌នេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៨សីហា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនះ កាល់តិចគល់ស្ពាន៧មករា ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះសន វុទ្ធី ភេទប្រុសអាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤ ផ្លូវបេតុងភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសំដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុ ជនបង្កដែលជាជើងកាងនៅកន្លែងខាងលើបាន មកទារ លុយពីខ្លួនដើម្បីទិញស្រាផឹកតែពេលនោះខ្លួនមិនអោយធ្វើអោយជននោះបានយកដែកចុងស្រួចមកចាក់ទំលាយកង់ម៉ូតូផ្នែកខាងក្រោយរបស់គាត់ពេលនោះគាត់ស្តីអោយធ្វើអោយជនខាងលើខឹងបានមកវាយខ្លួនជាច្រើនដៃមកលើផ្ទៃមុខបែកឈាមនិងបានគំរាមមកលើខ្លួនអោយមកប្តឹងទៀតផង។
សូមបញ្ជាក់ថានៅល្ងាចថ្ងៃដដែលខ្លួនបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីប្តឹងទៅលើបុរសខាងលើ(ស្គាល់មុខមិនស្គាល់ឈ្មោះ)។
if (document.currentScript) {