មេបញ្ជាការសឹករងស្រុកតាវែងប្រើតួនាទីនិងអំណាចរបស់ខ្លួនដឹកឈើប្រណិត យ៉ាងគគ្រឹងគគ្រេងគ្មានអាជ្ញាធរណាហ៊ាន បង្ក្រាប

ស្រុកតាវែង៖ មេបញ្ជារការសឹករងស្រុកតាវែងប្រើរថយន្ដស៊េរីទំនើបដឹកឈើប្រណិត ឡើងគគ្រឹងគគ្រេងតែគ្មានអាជ្ញាធរហ៊ានតវ៉ា។ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាជារៀងរាល់ថ្ងៃរថយន្ដម៉ាកកាម៉ារី បាឡែន ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេខ ភ្នំពេញ 2J- 0477 ដែលជារថយន្ដរបស់លោកមេបញ្ជារការសឹករងស្រុកតាវែងដែលមានឈ្មោះហួត ណេង ដែលកំពុងដឹកឈើប្រណិតយ៉ាងគគ្រឹកគគ្រែងពីខេត្តមួយទៅខេត្តដើម្បីនាំយកទៅប្រទេសក្រៅ។

 

ប្រភពដដែលបានបន្ដទៀតថាជនខាងលើបានប្រើរថយន្ដនេះដឹកឈើ ពីភូមិអូល្វាក់ ឃុំជយ័ឧត្តមក្នុងស្រុកលំផាត់ ខេត្តរតនះគីរី ទៅកាន់ព្រំដែនវៀតណាមតាមច្រកភូមិភីកដោយឆ្លងកាត់សមត្ថកិច្ចជាច្រើនកន្លែងតែគ្មានសត្ថកិច្ចណាហ៊ានជាមួយលោកហួត ណេង នេះឡើយ។ ចំណែកសមត្ថកិច្ចទាំងនោះឈរនៅតាមដងផ្លូវចាំជួយមើលផ្លូវអោយថែមដូទៀតចជា៖ ស្នាក់ការប៉េអឹម ស្នាក់ការមេព្រៃបកែវ ស្នាក់ការយោធា ប៉ុស្តិ៍ប៉ូលីស  ស្នាក់ការគយ ជួនកាលមានដល់កម្លាំងចម្រុះក្រុងបានលុង ប៉ូលីសព្រំដែន បរិស្ថាន ប៉ូលីសសេដ្ធកិច្ចខេត្តនិងក្រសួងជាច្រើនផ្សេងៗទៀតនៅតាមដងផ្លូវ។

 

សមត្ថកិច្ចទាំងនោះប្រងើយកន្ដើយហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងចឹង មិនត្រឹមតែប៉ុណ្ណោះបានបើកដៃអោយរថយន្ដខាងលើនេះ ចរាចរដោយគ្មានញញើតអ្វីសោះឡើយ។ ដោយ អាត ចន្ធូd.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More