៤ថ្ងៃជាប់គ្នាដែលលោក គួច ចំរេីន អភិបាលខណ្ឌដូចពេញដឹកនាំកម្លាំងចុះបង្ក្រាបគ្រឿងញៀនដោយផ្ទាល់

ភ្នំពេញ៖  នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង១៥ៈ០០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់ផែនការ និងដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ និងមានកិច្ចចូលរួមសហការពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចុះបង្ក្រាបអ្នកលក់និងជក់គ្រឿងញៀនមួយកន្លែងត្រង់បន្តទៀតនៅចំនុចផ្ទះលេខ៣៥(ហាងខារ៉ាអូខេ) ផ្លូវលេខ១១៨ ភូមិ១៥ សង្កាត់ផ្សារកណ្តាល០១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ (ស្រី០២) និងប្រមូលបាន
– គ្រឿងញៀនចំនួន០៨ កញ្ចប់តូច
– ម៉ូតូ០២គ្រឿង និងវត្ថុតាងមួយចំនួនទៀត
ដែលបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនិតិវិធី។ ហើយនេះគឺជាប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនលើកទី០៥ ក្នុងរយះពេល ០៩ថ្ងៃនេះ ។ ដោយ អាត ចន្ធួ

 

207c375e-95af-46f0-a4fc-b3021c628fdd

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់ផែនការ និងដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្រ្គាបទីតាំងអ្នកលក់និងជក់គ្រឿងញៀនមួយកន្លែង។} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More