កម្មករសំណង់ម្នាក់ធ្លាក់ពីលើបន្ទារជាន់ទី ៣ ខណៈដែលកំពុងធ្វើការដោយសារគ្មានបច្ចេកទេសត្រឹមត្រូវ

ភ្នំពេញ ៖ កម្មករសំណង់បានម្នាក់ធ្លាក់ពីលើបន្ទារជាន់ទី ៣ ខណៈដែលកំពុងធ្វើការដោយសារតែបន្ទារគ្មានបច្ចេកទេសត្រឹមត្រូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង  ៥ រសៀលថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៦ ស្ថិតនៅ ការដ្ឋានសំណង់មួយកន្លែង  តាមផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះ មិនត្រូវបាន មេការសំណង់ ឬកម្មករ ក្នុងការដ្ឋាន ប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ ក្នុងការលាក់កំបាំង មិនពេញចិត្តពេលដែលអ្នកយកពត៌មានផ្ដិតយករូបភាពនិង សាកសួរ ជុំវិញរឿងរ៉ាវខាងលើឡើយ គ្រាន់តែប្រាប់ ចុងមាត់ចុងក ថា ឈ្មោះ តាឆក អាយុជាង៤០ឆ្នាំ ស្នាក់នៅ ក្នុងការដ្ឋាន រងរបួសធ្ងន់ធ្ងរ ។បើតាមការៀបរាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរការដ្ឋានសំណង់ខាងលើ បានឲ្យដឹងថា សម្ភារៈ ដែក ក្តា បន្ទារ នៅសំណង់មួយនេះ បើទោះជាសំណង់មានច្បាប់ត្រឹមត្រូវក៏ដោយ តែ សម្ភារៈ យកមកប្រើប្រាស់ ក្នុងការដ្ឋាន សង្ស័យគ្មានគុណភាព ដែក ក្តា ចាស់ៗ ដែលប្រើការលែងកើតទើបបាក់ធ្លាក់កម្មករងាយៗបែបនេះ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា មុនកើតហេតុ គេឃើញជនរងគ្រោះ នៅលើបន្ទារកំពុងធ្វើការងារ នៅលើជាន់ទី៣ ស្រាប់តែ បាក់ក្តា ធ្លាក់ជនរងគ្រោះ មកត្រូវខ្សែភ្លើងរួចបន្ត ធ្លាក់មកដី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ក្រោយកើតហេតុភ្លាម ត្រូវបាន មេការ ក៏ដូចជាកម្មករសំណង់ដូចគ្នា ប្រញាប់ប្រញាល់ ដឹកបញ្ជូនតាមម៉ូតូ កង់បីយកទៅមន្ទីរពេទ្យបាត់ ទោះជាសាកសួរ ទៅមន្ទីរពេទ្យណា ក៏មេការ មិនប្រាប់ដែរ ។ ប្រជាពលរដ្ឋបានធ្វើការ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យនិងតាមដានការដ្ឋាននីមួយៗថាតើមានលក្ខណៈទៅតាមបច្ចេកទេសគ្រប់គ្រាន់និងមានគុណភាពកំរិតណា ព្រោះកន្លងមកខច្រើនតែកើតមានករណីធ្លាក់កម្មករជាញឹកញាប់ដែលកម្មករខ្លះបណ្ដាលឲ្យបាត់បង់ជីវិតទៀតផង។ ដោយ អាត ចន្ធូ

 

53a46915-c372-4576-b70b-40140be959cb 18425766-b0d6-4d85-a31c-a43989810f13 48341287-981a-4f7a-866f-1dad9c893fb9 b7cc25ed-060c-432b-a264-8633c2cdba5d

បាក់បន្ទារដែលគ្មានស្តង់ដា កំពស់បីជាន់ធ្លាក់កម្មករសំណង់ម្នាក់ រងរបួសធ្ងន់ d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More