ឆេះផ្ទះមួយចំអិនកំពឹសក្នុងបុរីមួយកន្លែងផ្អើលអភិបាលខណ្ឌឬស្សីកែវចុះអន្តរាគមន៍

 

ភ្នំពេញ៖ ផ្ទះល្វែងក្នុងបុរីពិភពថ្មីមួយ តាមផ្លូវលេខ១ ក្រុម៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ត្រូវបានឆេះរងការខូចខាតដោយសារតែម្ចាស់បិទសោរទៅក្រៅបាត់ ភ្លេចពន្លត់ធូប បណ្តាលអោយរានហាលកុងម៉ាដែលតែងអុជថ្វាយបង្គំុនោះត្រូវឆេះខ្ទេចខ្លោច មើលលែងយល់ តែសំណាងល្អមិនបានបង្កការខូចខាតទ្រព្យសម្បត្តិផ្សេងអ្វីនោះឡើយ ដោយបានម្ចាស់ផ្ទះមកទាន់ នាំគ្នាកាត់សោរចូលពន្លត់ព្រមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន។  ហេតុការតក់ស្លត់ស្លន់ស្លោនេះ បានកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី០៩ សីហា ឆ្នាំ២០១៦នេះ បង្កអោយមានសម្រែកស្រែកជួយគ្នាក្នុងភូមិខ១។

នៅក្នុងនោះដែរគេឃើញវត្តមានអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានខ្នះខ្នែង ដើម្បីស្វែងរកការសំរួលស្ថានភាពអោយប្រសើរឡើងវិញ។  ទោះយ៉ាងណាការឆេះនេះលិចឡើងតែមួយស្របក់តែប៉ុណ្ណោះ ហើយត្រូវបានរលត់វិញជាស្ថាពរ ក្រោយពីមានការជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន។

IMG-20160809-WA0211 IMG-20160809-WA0212 IMG-20160809-WA0209 IMG-20160809-WA0207 IMG-20160809-WA0208var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More