បុរសម្នាក់ត្រូវរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកកៀរបណ្តាលអោយដួលបោកក្បាលស្លាប់យ៉ាង អាណោចអាធ័ម

ភ្នំពេញ៖ មុននេះបន្តិច មានករណីយគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកសង្រេងមួយបានកើតឡើងដោយបុរសម្នាក់ត្រូវរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកកៀរបណ្តាលអោយដួលបោកក្បាលស្លាប់យ៉ាង អាណោចអាធ័ម ខណះពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវត្រលប់ទៅផ្ទះវីញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ត្រង់ចំណុចភ្លើងស្តុបកែងផ្លូវទំនប់កប់ស្រូវភូមិជម្ពូវ័នសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ចំណែករថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។ 

សពជនរងគ្រោះមានឈ្មោះសៀ ចាន់ណាអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកឃ្លីកពណ៌សពាក់ស្លាកលេខភ្នំពេញ1BW-7673 ជាមធ្យោបាយ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង បោះពួយល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុជ្រុលទាក់កៀរជាមួយរថយន្តកុងតឺន័រ មួយគ្រឿមិនចាំស្លាកលេខបើកស្របទិសបណ្តាលឲ្យបោកដួលអូសធ្លាក់ជនរងគ្រោះនៅនឹងកន្លែងម៉ូតូជ្រុលហួសបោលទៅមុខឃ្លាតពីជនរងគ្រោះជាង២០ម៉ែត្រ។ភ្លាមៗភាគីខាងរថយន្តមិនបានឈប់ឡើយបន្តដំណើរទៅមុខបាត់បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

0ba0911b-ab36-4c89-9989-71e880949126 5e5cf61d-3872-48b9-9333-aa435b24e234 72b2cf93-1a74-49c8-8cb2-61ea854015ed

image-522-768x765-1

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More