វាយយកទូរសព្ទ័ពីព្រះសង្ឃបានសម្រេច គេចខ្លួនបានបន្ដិចត្រូវព្រះសង្ឃប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានវាយយកទូរសព្ទ័ពីព្រះសង្ឃបានសម្រេច គេចខ្លួនបានបន្ដិចតែត្រូវ

ព្រះសង្ឃចាប់ប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០ នាទី ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ ព្រំ ឆៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ។
បើតាមពុទ្ធិដីការរបស់ព្រះសង្ឃព្រះនាម វិ ឆុង ព្រះជន្ម ១៦ ឆ្នាំបានអោយដឹងថា មុនពេលកើតហេតុលោកបាននិមន្ដមកពីបិណ្ឌបាត្រ បានរាប់លុយអោយអ្នករត់ម៉ូតូឌុប ណៈ នោះជនសង្ស័យបានយកដំបង នឹងដុំថ្មវៃយកពីព្រះសង្ឃបានសម្រេចហើយរត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុព្រះសង្ឃបានរាយការណ៍ដល់ មេកុដិដែលជាអ្នកគ្រប់គ្រងកុដិ ក្រោយពីទទួលបានដំណឹងភ្លាមព្រះតេជគុណមេកុដិបានរាយការណ៍ដល់លោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ ហើយលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុហើយក៍បានឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធិច្បាប់៕

5d14d294-cebe-4fb7-87a7-3af32bac6bdd3ac6922d-65ff-4011-8605-e2e7dacbd39b}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More